យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបមេឃខៀវ Man City បានសម្រេចក្នុងការធានា ឲ្យបានកុងត្រាកីឡាករឆ្នើមម្នាក់របស់អង់គ្លេសជាផ្លូវការហើយ។
កីឡាករ Elliot Anderson នឹងត្រូវផ្ទេរមកចូលរួម Man City ពីក្លឹប Nottingham Forest ត្រៀមរដូវកាលក្រោយប៉ុន្តែមិនទាន់មានការប្រកាសភ្លាមអំពីប្រាក់កម្រៃដែលទទួលបាននោះទេ។
មកដល់សប្តាហ៍នេះ The Goal បានអះអាងថា Anderson នឹងក្លាយទៅជាកីឡាករ ដែលអាចរកចំណូលបាន ច្រើនជាងគេបំផុតនៅក្លឹប Man City ។
ក្នងនោះគេជឿជាក់ថា Anderson នឹងអាចទទួលប្រាក់កម្រៃដល់ទៅ៣០ម៉ឺនផោន ក្នុងមួយសប្តាហ៍ព្រមទាំងប្រាក់ លើកទឹកចិត្តផ្សេងទៀតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
