ក្នុងប្រវត្តិសាស្ត្រ World Cup ក្រុមជម្រើសជាតិកាប់វែរ បានសរសេរទំព័រប្រវត្តិសាស្ត្រថ្មីដ៏អស្ចារ្យសម្រាប់ខ្លួន ក្រោយពេលបញ្ចប់លទ្ធផលស្មើ ០-០ ជាមួយក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត នៅកីឡដ្ឋាន Houston Stadium សហរដ្ឋអាមេរិក ក្នុងការប្រកួតវគ្គសន្សំពិន្ទុចុងក្រោយនៃពូល H។

នៅក្នុងការប្រកួតនេះ ក្រុមរហស្សនាម “ឆ្លាមខៀវ” បានបង្ហាញទម្រង់លេងយ៉ាងល្អ និងមានឱកាសមាសជាច្រើនក្នុងវគ្គទីពីរ ទាំងការស៊ុតចម្ងាយរបស់ Kevin Pina និងឱកាសស៊ុតចុងម៉ោងរបស់ Dailon Livramento ប៉ុន្តែត្រូវបានសង្គ្រោះដោយអ្នកចាំទីអារ៉ាប៊ីសាអូឌីត។

កាប់វែរឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយជាប្រវត្តិសាស្ត្រ ក្នុងនាមជាក្រុមលេខ ២ ក្នុងពូល H មាន ៣ ពិន្ទុ ស្មើទាំង ៣ ប្រកួតជាមួយ អេស្ប៉ាញ អ៊ុយរូហ្គាយ និងអារ៉ាប៊ីសាអូឌីតដោយត្រូវឡើងទៅជួបក្រុមខ្លាំងអាហ្សង់ទីន ។
អារ៉ាប៊ីសាអូឌីត និង អ៊ុយរូហ្គាយ បញ្ចប់ត្រឹមវគ្គចែកពូល និងត្រូវវិលត្រឡប់ទៅផ្ទះវិញជាមួយការខកចិត្តយ៉ាងខ្លាំង។
