FIFA World Cup 2026 ក្រុមជម្រើសជាតិអេស្ប៉ាញ បានយកឈ្នះក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Guadalajara Stadium ប្រទេសម៉ិកស៊ិក ដោយបានកក់កៅអីឡើងទៅវគ្គបន្តក្នុងនាមជាក្រុមលេខ ១ ក្នុងពូល។

គ្រាប់បាល់តែមួយគត់ដែលជាគ្រាប់ជ័យជម្នះរបស់អេស្ប៉ាញ រកបានដោយខ្សែបម្រើ Álex Baena នៅនាទីទី ៤២ បន្ទាប់ពីទទួលបានបាល់យ៉ាងល្អពីការបញ្ជូនឆ្លងកាត់ប្រអប់គ្រោះថ្នាក់របស់ Marcos Llorente រួចទាត់បញ្ចូលទីដោយមានការខុសឆ្គងបន្តិចបន្តួចពីអ្នកចាំទី Fernando Muslera របស់អ៊ុយរូហ្គាយ។

អេស្ប៉ាញ បញ្ចប់ក្នុងនាមជាក្រុមលេខ ១ មាន ៧ ពិន្ទុ ឈ្នះ ២ ស្មើ ១ និងត្រូវឡើងទៅជួបក្រុមជម្រើសជាតិអូទ្រីស ឬ អាល់ហ្សេរី នៅទីក្រុង Los Angeles ក្នុងវគ្គ knockout។
អ៊ុយរ៉ាហ្គាយ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ មានតែ ២ ពិន្ទុប៉ុណ្ណោះ ត្រូវហាលអាវត្រឹមវគ្គចែកពូលនេះ ដែលជាការធ្លាក់ត្រឹមវគ្គដំបូងពីរដងជាប់គ្នាក្នុងព្រឹត្តិការណ៍ World Cup។
