ការប្រកួតចុងក្រោយក្នុងពូល J នៃពានរង្វាន់ FIFA World Cup 2026 រវាងក្រុមជម្រើសជាតិអាល់ហ្សេរី និងអូទ្រីស នៅកីឡដ្ឋាន Kansas City Stadium បានបញ្ចប់ទៅយ៉ាងស្វិតស្វាញ និងមានការវាយបកទៅវិញទៅមកក្នុងលទ្ធផល ៣-៣ ដែលធ្វើឱ្យក្រុមទាំងពីរទទួលបានកៅអីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយដូចគ្នា។

វគ្គទីមួយខ្សែប្រយុទ្ធ Marko Arnautović បានរកគ្រាប់បាល់នាំមុខឱ្យអូទ្រីសនៅនាទីទី ២៨ ប៉ុន្តែមុនពេលបញ្ចប់វគ្គទីមួយ ខ្សែការពារ Rafik Belghali របស់អាល់ហ្សេរីបានស៊ុតតាមស្មើ ១-១ នៅនាទីទី ៤៥។
ការដេញតាមស្វិតស្វាញនៅវគ្គទីពីរ នៅនាទីទី ៥៥ Marcel Sabitzer បានជួយឱ្យអូទ្រីសនាំមុខ ២-១ ជាថ្មី ប៉ុន្តែ ៥ នាទីក្រោយមក អាល់ហ្សេរី Riyad Mahrez បានស៊ុតតាមស្មើ ២-២ វិញ។
នៅនាទីបន្ថែម គ្រាប់បាល់កើតឡើងនៅចុងម៉ោង ដោយនៅនាទីទី ៩០+២ Riyad Mahrez បានស៊ុតគ្រាប់ទីពីររបស់ខ្លួន ជួយឱ្យអាល់ហ្សេរីនាំមុខ ៣-២ ដែលស្ទើរតែនឹងនាំជ័យជម្នះទៅហើយ ប៉ុន្តែនៅនាទីទី ៩០+៥ កីឡាករប្តូរចូល Saša Kalajdžić របស់អូទ្រីសបានតែតបញ្ចូលទីយ៉ាងអស្ចារ្យ បញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ៣-៣ ។
