កីឡា

AC Milan កំពុងទាក់ទង Virgil van Dijk ខណៈដែល Ibrahomiv ជឿជាក់ថាវាគឺជាក្តីសុបិន្តរបស់ក្លឹប

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី AC Milan បានកំណត់គោលដៅថ្មីរបស់ខ្លួនគឺជាកីឡាករខ្សែការពារកំពស់ខ្ពស់ Virgil van Dijk ។

ប្រភពដដែលជឿជាក់ថាការចរចានឹងធ្វើឡើងក្នុងពេលឆាប់ៗនេះដើម្បីធ្វើយ៉ាងណានាំយកខ្សែការពារហូឡង់រូបនេះមកចូលរួមក្លឹបឲ្យបាននៅរដូវកាលក្រោយទោះបីជាបានដឹងហើយថាតម្លៃខ្លួនរបស់គាត់មិនក្រោម៧០លានអឺរ៉ូនោះទេ។

កន្លងមកសូម្បីតែអតីតខ្សែប្រយុទ្ធឆ្នើមនិងជាទីប្រឹក្សាជាន់ខ្ពស់របស់ក្លឹប AC Milan លោក Zlatan Ibrahimovic ក៏ធ្លាប់បានគូសបញ្ជាក់ដែរថាការចុះហត្ថលេខាជាមួយនឹងកីឡាករ van Dijk គឺជាក្តីសុបិន្តរបស់ក្លឹប។

សមត្ថភាពការពាររបស់បុរសជនជាតិហូឡង់ព្រមទាំងបទពិសោធការពារកន្លងមកពិតជាសាកសមនឹងមកចូលរួមការដឹកនាំថ្មីរបស់លោកគ្រូបង្វឹកថ្មីគឺលោក Ruben Amorim៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top