កីឡា

លោក ម៉ារ វង្សវិបុល ៖ សិក្ខាសាលាអភិវឌ្ឍន៍ អត្តពលិកជា វិធីសាស្រ្តរួមមួយ មានសារសំខាន់ សម្រាប់អត្តពលិកយូដូ ក្នុងការហ្វឹកហាត់

ភ្នំពេញ ៖ ក្រោយពីលោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និងគ្រូឧទ្ទេស ខេមរសហព័ន្ធកីឡាយូដូ បញ្ចប់ការសិក្សាវគ្គ “អភិវឌ្ឍគ្រូបង្វឹក ឆ្នាំ២០២៥” នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខេមរសហព័ន្ធកីឡាយូដូ បានបើកវគ្គខ្លីផ្នែកអភិឌ្ឍន កីឡាករ-កីឡាការិនីយូដូ រយៈពេលថ្ងៃនៅសាលហ្វឹកហាត់ដំបូល ទូក ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក ដើម្បីចែករម្លែកចំណេះដឹង និចទិច គោលដៅ និងយុទ្ធសាស្រ្តយកឈ្នះ លើគូប្រកួតសម្រាប់ ការប្រកួតកម្រិតជាតិ និងកម្រិតអន្តរជាតិ។

លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និង គ្រូឧទ្ទេស ខេមរសហព័ន្ធកីឡាយូដូ បានប្រាប់ឲ្យដឹងថា ក្រោយពីបញ្ចប់ការ សិក្សាវគ្គ “អភិវឌ្ឍគ្រូបង្វឹក ឆ្នាំ២០២៥” នៅប្រទេសម៉ាឡេស៊ី លោកបានបើកវគ្គ ខ្លីហ្វឹកហាត់ កីឡាករ-កីឡាការិនីយូដូនាពេលនេះ ដើម្បីចែករម្លែកចំណេះដឹង និងនិចទិចជាច្រើនឲ្យពួកគាត់បានដឹងកាន់តែច្បាស់។ ថែមទំាងជួយការពិចារណា ក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ជាពិសេសក្នុងអំឡុងពេលប្រកួត កីឡាករ-កីឡាការិនី ទទួលទ្ធផលល្អប្រសើរលើគូប្រកួត។ សិក្ខាសាលាអភិវឌ្ឍន៍ គឺជាវិធីសាស្រ្តរួមមួយ ដែលមានសារសំខាន់សម្រាប់គ្រូបង្វឹក ពីព្រោះការសិក្សាផ្តោតទៅលើឧត្តមភាពកីឡា ចាប់ផ្តើមជាមួយគ្រូបង្វឹកពិសេសៗ ជួយដឹកនាំហ្វឹកហាត់ បង្កើតចរិតលក្ខណៈ និងជំរុញភាពធន់ ។

លោកប្រធានបច្ចេកទេស និង គ្រូឧទ្ទេស ខេមរសហព័ន្ធកីឡាយូដូ បានបន្តថា គំនិតផ្តួចផ្តើមនេះផ្តល់អំណាច ដល់អត្តពលិកក្នុងការដោះស្រាយបញ្ហាប្រឈម ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងណែនាំជាមួយ គោលបំណង ។ លើសពីការអភិវឌ្ឍន៍ជំនាញ វាបង្កើតបណ្តាញសហការមួយ ដែលចំណេះដឹងហូរចូលដោយសេរី និងការគាំទ្រពង្រឹងសហគមន៍បណ្តុះបណ្តាលទាំងមូល ។

ចំណុចស្នូលរបស់ វាគឺជំនឿថា ការបង្វឹកដ៏អស្ចារ្យលូតលាស់ ពីការរៀនសូត្របន្ត និងទំនាក់ទំនងរឹងមាំ ដោយការជំរុញឲ្យមានវប្បធម៌ណែនាំជាវិជ្ជមាន យើងបង្កើតគ្រូបង្វឹក ដែលណែនាំដោយភាពច្បាស់លាស់ មេត្តាធម៌ និងចក្ខុវិស័យដើម្បីជំរុញការអនុវត្តយូរអង្វែង។ បន្ទាប់ពីវគ្គទស្សនាវីដែអូនៃការស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរួចមក ។ កីឡាករ-កីឡាការិនីត្រូវធ្វើតេស្តិ៍សមត្ថភាពផ្ទាល់មាត់ ដោយក្រុមនីមួយៗធ្វើការឆ្លើយ និងសរសេរចម្លើយ ផ្នែកចំណេះដឹងដែលបានសិក្សារួច ។

លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និង គ្រូឧទ្ទេស ខេមរសហព័ន្ធកីឡាយូដូ សូមថ្លែងអំណរគុណ​ ចំពោះលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យលោក ម៉ារ វង្សវិបុល ជាគ្រូបង្វឹក នៃខេមរសហព័ន្ធយូដូ លរួមកម្មវិធី “ភិវឌ្ឍគ្រូបង្វឹក ឆ្នាំ២០២៥” “The Coach Developer Program” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី ៕

Most Popular

To Top