ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាប្រណាំងម៉ូតូត្រៃ និងប្រណាំកង់បី ពានរង្វាន់ ប្រចាំ ឆ្នាំ២០២៦ លើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ និងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះនៅទីលានវាលឥន្រ្ទី ទីតាំង សង្កាត់ចោមចៅ៣ ជាប់ផ្លូវ៣០ ម៉ែត រាជធានីភ្នំពេញ ក្រោមការសហការជាមួយ សហព័ន្ធកីឡាយានយន្តកម្ពុជា ។

លោកពេជ្រ សុខា អ្នករៀបចំត្តិការណ៍នេះ បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃនឹងប្រណាំកង់នេះ ជាលើកទីពីរហើយដោយលើកទីមួយ មានការគាំទ្រយ៉ាងខ្លាំង ពីបងប្អូនដែលចូលចិត្ត និងស្រលាញ់វិស័យកីឡាម៉ូតូត្រៃ ហើយអ្វីដែលកាន់តែពិសេសនិង ប្លែកនោះក៏មានការរៀបចំ អោយមានការប្រឡាំងកង់បី ឬ ហៅថា(Tuk Tuk) ដែលជាការប្រណាំងមិនធ្លាប់មានពីមុនមក ។
ហើយកម្មវិធីនេះត្រួវបាន រៀបចំឡើងដើម្បីលើកកម្ពស់កីឡាយានយន្តនិងម៉ូតូត្រែកម្ពុជា ដែលមាន ការចូលរួម ពីបងប្អូនកីឡាកម៉ូតូត្រែ កង់បី (Tuk Tuk) នឹងក្រុមឡាន off-road ចូលរួម ផងដែរ ដែលមានការចូលរូមសហការ ឧបត្ថមកម្មវិធីធំដោយ ៖ ពីក្រុមហ៊ុននានាជាច្រើន ដើម្បីលើកកម្ពស់វិស័យ កីឡាយានយន្តម៉ូតូត្រែកម្ពុជា អោយកាន់តែមានភាពរីកចម្រើន និងអភិវឌ្ឍទៅមុខបន្ថែមទៀត ទាំងលើឆាកជាតិនិងអន្តរជាតិ ។

អ្នករៀបចំត្តិការណ៍ បានបញ្ជាក់ថា នេះជាកម្មវិធីមួយដែលបានកាស្នើសុំច្បាប់ ពីសហព័ន្ធនឹងអជ្ញាធមូលដ្ថាន ត្រឹត្រូវផងដែរ ដើម្បីជាភាពងាយស្រួល ក្នុងការប្រព្រឹត្តទៅនៅកម្មវីធីប្រណាំងម៉ូតូត្រៃនឹងប្រណាំកង់ពានរង្វាន់ ប្រចាំឆ្នាំ២០២៦ ដែលនឹងមកដល់ឆាប់នេះ ចាប់ពីថ្ងៃទី11-12/ ខែ កក្កដាខាងមុខនេះ នូវទីលានវាល ឥន្រ្ទីទីតាំង សង្កាត់ចោមចៅ៣ ជាប់ផ្លូវ៣០ ម៉ែត បើតាម ការ បញ្ញាកបន្ដែមពីលោកពេជ្រសុខា ក្នុងមានកាប្រណាំងដូចជា
កម្មវិធីមានដូចជា ការប្រណាំងម៉ូតូត្រៃ , ការប្រណាំងម៉ូតូកង់បី , ការបង្ហាញShow សត្វឥន្រ្ទី, ការបង្ហាញ Stunt Motor , ការបង្ហាញ Off-road Show by BM team, កម្មវិធី អាំងសាច់ 🍖 BBQ ជួបជុំបងប្អូន,.
អាស្រ័យដូចនេះ សូមជម្រាបដំណឹងដល់បងប្អូនកីឡាករក៏ដូចជាទស្សនិជនអ្នកដែលមានចិត្តស្រលាញ់ស្នេហាខាងវិស័យម៉ូតូត្រៃកង់បី អញ្ជើញចូលរួមគាំទ្រក៏ដូចជាទស្សនាផ្ទាល់ នៅថ្ងៃទី 11-12/ ខែកក្កដាខាងមុខ នេះនូវទីតាំង ទីលានវាលឥន្រ្ទី ក្នុង សង្កាត់ ចោមចៅ១ ជាប់ផ្លូវ30ម៉ែត បុរីសន្តិភាព (ខាងក្រោយវត្តកំពែង ) ដោយសេរីនិងចូលរួមឲ្យបានកុះករ៕


