កីឡា

ក្រុមបញ្ចខែល ព័រទុយហ្គាល់ ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ក្រោយយកឈ្នះ ក្រុមអណ្តាតភ្លើងក្រូអាត ទាំងប្រផិតប្រផើយ

ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានកក់កៅអីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ក្រោយពីបានយកឈ្នះក្រុមក្រូអាត ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Toronto Stadium ។

​គ្រាប់បាល់ដំបូង Ivan Perišić បានស៊ុតបញ្ចូលទីនាំមុខឱ្យក្រូអាតមុននៅនាទីទី ៥៣ ។​ គ្រាប់បាល់តាមស្មើ Cristiano Ronaldo បានស៊ុតបាល់ប៉េណាល់ទី តាមស្មើនៅនាទីទី ៦៨ ដែលធ្វើឱ្យលោកក្លាយជាកីឡាករចាស់ជាងគេ អាយុ ៤១ ឆ្នាំ ដែលអាចស៊ុតបញ្ចូលទីក្នុងវគ្គ 32ក្រុមនៃពានរង្វាន់ World Cup។

​គ្រាប់បាល់ជ័យជម្នះ កីឡាករបម្រុង Gonçalo Ramos បានតែតបញ្ចូលទីយ៉ាងអស្ចារ្យនៅនាទីទី ៩០+៤ ជួយឱ្យព័រទុយហ្គាល់នាំមុខ។

​រឿងរ៉ាវ VAR ចុងម៉ោង ក្រូអាតស្ទើរតែអាច តាមស្មើទៅហើយនៅនាទីទី ១០៤ ពីការស៊ុតរបស់ Joško Gvardiol ប៉ុន្តែត្រូវបានបដិសេធវិញដោយសារតែ VAR ពិនិត្យឃើញថាមានកំហុស Offside។

​ជ័យជម្នះនេះបានជួយឱ្យព័រទុយហ្គាល់ឡើង ទៅជួបក្រុមខ្លាំងអេស្ប៉ាញ នៅវគ្គ ១៦ ក្រុមចុងក្រោយ ដែលនឹងត្រូវប្រកួតនៅថ្ងៃទី ៦ ខែកក្កដា ខាងមុខនេះ ខណៈដែលវាអាចជាការបិទឆាកក្នុងព្រឹត្តិការណ៍ World Cup របស់វីរៈបុរសក្រូអាត Luka Modrić ផងដែរ ។

Most Popular

To Top