The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបមាន់ខ្នាយមាស Spurs បានសាកល្បងក្នុងការចរចា ដើម្បីទទួលបានឳកាសចុះហត្ថលេខាកីឡាករ ខ្សែប្រយុទ្ធប៉ទុយហ្គាល់ម្នាក់។
កីឡាករ Rafael Leao បច្ចុប្បន្ន នៅមានឈ្មោះជាកីឡាកររបស់ក្លឹប AC Milan ប៉ុន្តែក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ruben Amorim គឺមិនមានបំណងចង់រក្សាទុក ខ្សែប្រយុទ្ធកំពស់ខ្ពស់នេះឡើយ។
គេជឿជាក់ថាលោក Amorim នឹងព្យាយាមលក់កីឡាកររូបនេះចេញក្នុងតម្លៃខ្លួន យ៉ាងហោចណាស់៦០លានអឺរ៉ូទោះបីជាកន្លងមក Leao ធ្លាប់ស៊ុតបញ្ចូលទីបានដល់ទៅ៨០គ្រាប់ ក្នុងការបង្ហាញខ្លួនទាំង២៩១ដង ឲ្យក្លឹបទៅហើយក្តី៕
ប្រែសម្រួល៖ស៊ុនលី
