កីឡា

ប្រតិភូអត្តពលិក កីឡាការ៉ាតេកម្ពុជា ត្រៀមខ្លួនចូលរួម The 13th South East Asian Karate Federation Championship នៅវៀតណាម

ភ្នំពេញ ៖ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងប្រធានសហព័ន្ធកីឡា ការ៉ាតេកម្ពុជា និងលោក អ៊ិច សុខមនី អគ្គលេខាធិការរង សហព័ន្ធកីឡា ការ៉ាតេកម្ពុជា បានជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្តាល និងកីឡាករ-កីឡាការិនីការ៉ាតេ មុនចេញដំណើរចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍លើកទី ១៣ ឆ្នាំ២០២៦ នៅទីក្រុង NINH BINH ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំសហព័ន្ធកីឡាការ៉ាតេកម្ពុជា តែងតែលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីការ៉ាតេរហូត ហើយការលើកទឹកចិត្តនេះ ជាការផ្តល់ថាមពលពីក្រោយសម្រាប់ក្រុម អត្តពលិកដែលចេញដំណើរចូលរួម ការប្រកួតកម្រិតអន្តរជាតិ ។ លោកបានអំពាវនាវ ឲ្យកីឡាករ-កីឡាការិនីការ៉ាតេ ត្រូវតែរក្សាសុខភាព ឲ្យបានល្អមុនចេញប្រកួត ពិសេសការទទួលទានអាហារ ត្រូវយកចិត្តទុកដាក់ខ្ពស់ កុំឲ្យប៉ះពាល់ដល់សុខភាព និងបញ្ហាផ្សេងៗ ។

លោក ហេង ផេង គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាការ៉ាតេ បានប្រាប់ឲ្យដឹថា សហព័ន្ធកីឡាការ៉ាតេកម្ពុជាត្រៀមបញ្ជូនប្រតិភូ អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីកម្ពុជាលក្ខណៈទ្រុងទ្រាយធំចូលរួមព្រឹត្តិការណ៍“ The 13th South East Asian Karate Federation Championship” នៅទីក្រុង NINH BINH ប្រទេសវៀតណាម ចំនួន ៤០ រូបដូចជាលោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធ កីឡាការ៉ាតេកម្ពុជា និងប្រធានប្រតិភូកីឡាការ៉ាតេកម្ពុជា លោក ម៉ៅ ម៉ុន នាយកបច្ចេកទេស អាជ្ញាកណ្តាលជាតិ និង acអន្តរជាតិចំនួន ៦ រូប គ្រូបង្វឹក គ្រូជំនួយ ៦ រូប និងកីឡាករ-កីឡាការិនី ចំនួន ២៦ រូប ក្នុងនោះកីឡាការិនីចំនួន៧ រូប និងកីឡាករ ១៩ រូប៕

Most Popular

To Top