កីឡា

ក្រុម វ៉ាយឃីង ន័រវែសសរសេរប្រវត្តិសាស្ត្រថ្មី! បំបាក់ ក្រុមសាំបារប្រេស៊ីល យ៉ាងអស្ចារ្យឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ World Cup ២០២៦

​ក្រុមបាល់ទាត់ជម្រើសជាតិន័រវែស បានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២៦ ដោយបានយកឈ្នះ លើក្រុមខ្លាំងប្រេស៊ីល ក្នុងលទ្ធផល ២-១ នៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ថ្ងៃទី៦ ខែកក្កដា នៅកីឡដ្ឋាន New York New Jersey។

​ខ្សែប្រយុទ្ធឆ្នើម Erling Haaland គឺជាវីរបុរសរបស់ក្រុមន័រវែស ដោយរូបលោកបានស៊ុតបញ្ចូលទីម្នាក់ឯង ២ គ្រាប់យ៉ាងស្អាតនៅចុងវគ្គទីពីរ នាទីទី ៧៩ និង ៩០)មុនពេលដែល Neymar របស់ប្រេស៊ីលរកបាន ១ គ្រាប់វិញដោយបាល់ប៉េណាល់ទីនៅនាទី ៩០+១០។

​ជ័យជម្នះដ៏អស្ចារ្យនេះបានធ្វើឱ្យន័រវែសឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ (Quarterfinals) ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ និងបន្តរក្សាស្ថិតិមិនដែលចាញ់ប្រេស៊ីលឡើយក្នុងការប្រកួតផ្លូវការ។ ន័រវែសនឹងត្រូវរង់ចាំជួបក្រុមឈ្នះរវាង អង់គ្លេស ឬ ម៉ិកស៊ិក នៅថ្ងៃទី ១១ ខែកក្កដា ខាងមុខនេះ។

Most Popular

To Top