The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែការពារ Dayot Upamecano បានធ្វើការបដិសេធ
ថាមិនបានទាក់ទងជាមួយនឹង Michael Olise ដើម្បីបញ្ចុះបញ្ចូលគាត់ឲ្យមកចូលរួម Real Madrid នោះទេ។
កីឡាករ Upamecano លើកឡើងថាខ្សែប្រយុទ្ធបារាំងរូបនេះ នៅតែដាក់ចិត្តដាក់កាយបន្តលេងនៅ Bayern Munich
បន្ថែមទៀតទោះបីជាធ្លាប់មានព័ត៌មានអះអាងថា Real Madrid ហ៊ានត្រៀមលុយទៅដល់២២៣លានអឺរ៉ូសម្រាប់ចរចាក្តី។
កីឡាករវ័យ២៤ឆ្នាំរូបនេះបច្ចុប្បន្នកំពុងបំពេញបេសសកម្មជូនជម្រើសជាតិបារាំងនៅឡើយហើយទើបតែជួយឲ្យបារាំងយកឈ្នះ
បារ៉ាហ្គាយឡើងទៅវគ្គ១ភាគ៤ឬ៨ក្រុមចុងក្រោយទៀតផងនៃពានរង្វាន់បាល់ទាត់ពិភពលោកនៅទឹកដីអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី
