កីឡា

សម្រែកបេះដូង និងភាពខកបំណងចុងក្រោយ ការលាគ្នាទាំងទឹកភ្នែក ក្នុងក្តីស្រមៃ World Cup ចុងក្រោយរបស់ Ronaldo រលាយសាបសូន្យ

រាត្រីដ៏ក្តុកក្តួល និងសោកសៅបំផុត សម្រាប់វិស័យបាល់ទាត់ពិភពលោក ជាពិសេសអ្នកគាំទ្រ របស់កំពូលកីឡាករ Cristiano Ronaldo បន្ទាប់ពីក្រុមជម្រើសជាតិព័រទុយហ្គាល់បានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup 2026 ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុមអេស្ប៉ាញ ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Dallas Stadium។

​ទឹកភ្នែកវីរបុរសវ័យ ៤១ ឆ្នាំ ភ្លាមៗបន្ទាប់ពីសំឡេងកញ្ចែបញ្ចប់ ការប្រកួតបានបន្លឺឡើង ពិភពលោកទាំងមូលបានសម្លឹងមើលទៅបុរសលេខ ៧ គឺ Cristiano Ronaldo។ លោកបានឈរធ្មឹង ដៃច្រត់ចង្កេះ និងព្យាយាមទប់ទឹកភ្នែក ដែលហៀបនឹងហូរមកលើផ្ទៃមុខ។

នេះជាការដើរចេញពីឆាក World Cup លើកទី ៦ និងជាលើកចុងក្រោយបង្អស់ក្នុងអាជីពរបស់លោក ដោយបន្សល់ទុកត្រឹមភាពស្តាយស្រណោះ និងពានរង្វាន់ពិភពលោកតែមួយគត់ដែលលោកមិនអាចប៉ះពាល់បាន។

​ការដើរចូលបន្ទប់ផ្លាស់សម្លៀក បំពាក់ទាំងក្រៀមក្រំ កាមេរ៉ាបានផ្សាយបន្តផ្ទាល់តាមមើលរាល់ជំហានរបស់ Ronaldo ដែលដើរឱនក្បាលចុះតម្រង់ ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ទាំងភាពឯកោ។

រាល់ក្តីសង្ឃឹម និងការលះបង់ជាច្រើនឆ្នាំដើម្បីពានរង្វាន់ដ៏ធំមួយនេះ ត្រូវបញ្ចប់ត្រឹមរាត្រីដ៏ជូរចត់មួយនេះ។ ​ទោះបីជាត្រូវលាជើងឯកពិភពលោកទាំងខកចិត្ត ប៉ុន្តែ Ronaldo នៅតែជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានស៊ុតបញ្ចូលទីក្នុង World Cup ៦ ជំនាន់ផ្សេងគ្នា។ ដំណើររឿង “Last Dance” របស់លោកនៅ World Cup 2026 នេះ នឹងត្រូវចារឹកទុកក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងក្តីរំជួលចិត្តជាពុំខាន។

Most Popular

To Top