កីឡា

Man UTD ត្រៀមកញ្ចប់លុយ១០០លានអឺរ៉ូ នាំយកតារាឆ្នើមម្នាក់ពី Real Madrid

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ក្លឹបបិសាចក្រហម Man UTD បានបង្ហើបអំពី
ផែនការថ្មីមួយទៀត ក្នុងការនាំយកតារាឆ្នើមម្នាក់មកពីក្លឹប Real Madrid ។

ក្រោមការដឹកនាំបណ្តោះអាសន្នរបស់លោក Michael Carrick បានខកខានគោលដៅសំខាន់ៗ កាលពីដំបូងកាលពីដើមទីផ្សារ
កីឡាកររដូវក្តៅនេះ ប៉ុន្តែពេលនេះបានចាប់ផ្តើមផែនការថ្មី ដែលមានទឹកប្រាក់រហូតទៅដល់១០០លានអឺរ៉ូ ដើម្បីចរចាកីឡាករបារាំង Tchouameni ដែលកំពុងលេងឲ្យ Real Madrid ។

កីឡាករវ័យ២៦ឆ្នាំរូបនេះ បានក្លាយទៅជាគោលដៅអទិភាព បន្ទាប់ក្រោយពេលខកខានចរចាកីឡាករ ជាច្រើនកន្លងមកបូករួមទាំង Fernandes,
Tonali និង Anderson ផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top