កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាសម្តែង និងជាតារាម៉ូដែលកូរ៉េខាងត្បូង នាង Han So Hee បានចែករម្លែកព័ត៌មានថ្មីៗពីទីក្រុងប៉ារីស ប្រទេសបារាំង ដោយនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង រួមជាមួយនឹងរូបសញ្ញាវ៉ែនតា។
រូបភាពដែលទាក់ទាញភ្នែកបំផុតបង្ហាញ ពី នាង Han So Hee ដើរកាត់តាមដងផ្លូវស្ងួតៗនៃប្រទេសបារាំង ដោយស្លៀកអាវទ្រនាប់ដ៏ស្រស់ស្អាត បែបសិចស៊ី។ នាងបានបង្ហាញរូបរាងជាមួយនឹងសម្លៀកបំពាក់ ខាងក្រៅស្តើងរបស់នាង ដែលរអិលចុះដល់ស្មារបស់នាង ហើយបបូរមាត់ របស់នាងជ្រួញបន្តិច ។ ស្នាមសាក់ដ៏លេចធ្លោមួយនៅចំហៀងខ្លួនរបស់នាងក៏ទាក់ទាញចំណាប់អារម្មណ៍ ។
អ្នកគាំទ្រដែលបានឃើញរូបភាពទាំងនោះ បានឆ្លើយតបជាមួយនឹងមតិយោបល់ដូចជា “រដូវក្តៅគឺជារដូវកាលរបស់នាង So Hee’ ” “ទីក្រុងប៉ារីសក្តៅ ប៉ុន្តែ នាង Han So Hee កាន់តែក្តៅ” និង “ស្រស់ស្អាតណាស់” ៕
