កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងតារាសម្តែងកូរ៉េខាងត្បូង នាង Lee Ji-eun ត្រូវបានអ្នកគាំទ្រស្គាល់ដោយឈ្មោះលើឆាករបស់នាងថា IU និងលោក Lee Jong-suk ជាតារាសម្តែង និងតារាម៉ូដែលកូរ៉េខាងត្បូង បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេ បន្ទាប់ពីបានណាត់ជួបអស់រយៈពេល ៤ ឆ្នាំ។
យោងតាមរបាយការណ៍ផ្តាច់មុខមួយពី Dispatch បាននិយាយថា នាង IU និងលោក Lee Jong Suk ទើបតែបានបញ្ចប់ទំនាក់ទំនងរបស់ពួកគេ បន្ទាប់ពីបានណាត់ជួបអស់រយៈពេល ៤ ឆ្នាំ។ អ្នកតំណាងមកពីភាគីទាំង ២ បានប្រាប់ Dispatch ថា អ្នកទាំង ២ នាក់ ទើបតែបែកគ្នាថ្មីៗនេះ ហើយនឹងនៅតែជាសហការីដ៏ល្អ។
ទាំងភ្នាក់ងាររបស់ IU គឺ EDAM Entertainment និង ភ្នាក់ងាររបស់ Lee Jong Suk គឺ Ace Factory បានបញ្ជាក់ពីរបាយការណ៍នេះក្នុងសេចក្តីថ្លែងការណ៍ របស់ពួកគេទៅកាន់ Sports Kyunghyang ដោយបញ្ជាក់ថា របាយការណ៍នេះជាការពិត។
នាង IU និងលោក Lee Jong Suk បានបង្ហាញពីទំនាក់ទំនងរបស់ពួកគេនៅខែធ្នូ ឆ្នាំ ២០២២៕ https://www.koreaboo.com/news/iu-lee-jong-suk-brokenup/
