ភ្នំពេញ៖សហព័ន្ធកីឡារាំកម្ពុជាត្រៀមខ្លួនបញ្ជូនក្រុមប្រតិភូ ចៅក្រម គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីកីឡារាំរបស់ខ្លួនចំនួន២២ នាក់ចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡារាំ The 5th WDSF ASIAN – SOUTHEAST ASIAN Dance Sport Championship 2026 នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា និងជាអនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់តាមអនឡាញថា សហព័ន្ធកីឡារាំកម្ពុជា បញ្ជូនប្រតិភូ ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនីចំនួន ២២នាក់ ចូលរួមការប្រកួត The 5th WDSF ASIAN – SOUTHEAST ASIAN DanceSport Championship 2026 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស គុណផលកីឡា និងត្រៀមចូលរួមការប្រកួតកីឡាលក្ខណៈអន្តរជាតិនានា។

លោកអគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បានបញ្ជាក់ថា ប្រតិភូ ចៅក្រម គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីកីឡារាំរបស់ខ្លួនចំនួន២២ នាក់រួមមាន លោកសី បាន សុជាតិ ជាប្រធានប្រតិភូ អ្នកគ្រូ You Shu Jie ចៅក្រម លោកស៊ូវ តុង ជាគ្រូបង្វឹកធំ លោក សួន កូស៊ុល ជាគ្រូជំនួយ កីឡាករ -កីឡាការិនីចំនួន ១៨ នាក់ ក្នុងនោះកីឡាករចំនួន ៨ នាក់ និងកីឡាការិនីចំនួន ១០ នាក់ ។
កីឡាករ -កីឡាការិនីចំនួន ១៨ នាក់នេះមានកីឡាករ -កីឡាការិនីស្ថិតនៅក្រុមជម្រើសជាតិឆ្នាំ២០២៦ ចំនួន ១០ នាក់ក្នុងនោះកីឡាករចំនួន ៥ នាក់ និងកីឡាការិនីចំនួន ៥ នាក់ ។ កីឡាករ -កីឡាការិនីសហព័ន្ធកីឡារាំមានចំនួន ៨ នាក់ រួមមានកីឡាករចំនួន ៣ នាក់ និងកីឡាការិនីចំនួន ៥ នាក់៕
ដោយ៖លី ភីលីព

