កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Tzuyu សមាជិកក្រុមតារាចម្រៀង នារី TWICE នឹងចាកចេញពីទ្រនំចាស់ JYP Entertainment ដោតសម្រេចចិត្តមិនបន្ត កិច្ចសន្យាជាផ្លូវការ បន្ទាប់ពីនាងរួមរស់នៅជាមួយក្រុមហ៊ុនអស់រយៈពេល ១១ ឆ្នាំ។
យោងតាមរបាយការណ៍ ផ្តាច់មុខមួយពី News1 បាននិយាយថា ថ្មីៗនេះ នាង Tzuyu បានសម្រេចចិត្តមិនបន្តកិច្ច សន្យាជាមួយ JYP Entertainment។ ទោះជាយ៉ាងណាក៏ដោយ ទោះបីជានាងមិនបន្តកិច្ចសន្យាក៏ដោយ ក៏នាងត្រូវបានគេរំពឹងថានឹងបន្តចូលរួមក្នុងសកម្មភាពក្រុមរបស់ TWICE។
ត្រឡប់ទៅខែកក្កដា ឆ្នាំ ២០២២ ក្រុមនេះបានបន្តកិច្ចសន្យារបស់ពួកគេជាលើកដំបូង។ សារព័ត៌មានថ្មីៗបាននិយាយថា JYP Entertainment មានការព្រួយបារម្ភកាន់តែខ្លាំងជាមួយនឹងការបន្តកិច្ចសន្យាជុំទី ២ របស់ក្រុម ដោយមានសម្ពាធលើក្រុមហ៊ុនដោយសារតែក្រុមចម្រៀងនារីជំនាន់ក្រោយរបស់ភ្នាក់ងារមិនមានការរីកចម្រើនច្រើនដូចការរំពឹងទុក៕
