សិល្បៈ និង កម្សាន្ត

តារាសម្តែងអាមេរិក លោក Tom Cruise និង IShowSpeed ចូលរួមជាមួយក្រុមសម្តែង ក្នុងពិធីបិទព្រឹត្តិការណ៍ World Cup

ញូវយ៉ក៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់ពិភពលោក “FIFA” បានប្រកាសកាលពីថ្ងៃអង្គារថា តារាសម្តែងជាច្រើនរូប ចាប់ពីតារាសម្តែង លោក Tom Cruise រហូតដល់អ្នកផ្សាយបន្តផ្ទាល់ IShowSpeed នឹងជួយបិទព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ “World Cup”។

FIFA បាននិយាយក្នុង សេចក្តីថ្លែងការណ៍មួយថា សហព័ន្ធកីឡាបាល់ទាត់ពិភពលោក “FIFA” បានចេញផ្សាយបញ្ជី ឈ្មោះសម្រាប់ពិធីបិទ ដែលនឹងប្រព្រឹត្តទៅ ៩០ នាទីមុនវគ្គផ្តាច់ព្រ័ត្រថ្ងៃអាទិត្យ។ កម្មវិធីនេះមានគោលបំណង “អបអរសាទរដំណើរមិនអាចបំភ្លេចបានរបស់ក្រុមទាំង ៤៨ ឆ្លងកាត់ទីក្រុងម្ចាស់ផ្ទះចំនួន ១៦ ទូទាំងប្រទេសចំនួន៣ ។

IShowSpeed បានផ្សាយការប្រកួតជាច្រើន ត្រូវបានចុះបញ្ជី ជាអ្នកសម្តែង ខណៈលោកCruise ក៏ត្រូវបានគេប្រទះ ឃើញនៅលើស្តង់ និងបានសម្តែងឈុតឆាកក្នុងពិធីបិទព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ត្រូវបានចាត់ទុកថាជា “ការបង្ហាញខ្លួនពិសេស ។ ពិធីនេះក៏នឹងរួមបញ្ចូលការសម្តែងពី Laura Pausini ជាតារាចម្រៀងអ៊ីតាលី ដែលបានជួយបើកព្រឹត្តិការណ៍ Milan Cortina Olympics ក្នុងខែកុម្ភៈ; Nicole Scherzinger ជាអ្នកឈ្នះ Tony និងជាសមាជិក Pussycat Dolls; និង Robbie Williams ជាតារាចម្រៀងអង់គ្លេស និងអតីតសមាជិក Take That។

លោក Jennifer Hudson ដែលមានពានរង្វាន់ EGOT ដ៏គួរឲ្យចង់បាន ជាមួយនឹងពានរង្វាន់ Emmy, Grammy, Oscar និង Tony នឹងសម្តែងភ្លេងជាតិសហរដ្ឋអាមេរិក។

លោក Heimo Schirgi ប្រធានផ្នែកប្រតិបត្តិការរបស់ FIFA World Cup បានមានប្រសាសន៍ថា ដោយឆ្លុះបញ្ចាំងពីស្មារតីនៃពិធីបើក ដែលបានស្វាគមន៍ពិភពលោកទៅកាន់ឆាកដ៏អស្ចារ្យបំផុតនៅប្រទេសកាណាដា ម៉ិកស៊ិក និង អាមេរិក ពិធីបិទនឹងនាំមកនូវ FIFA World Cup 2026 ដ៏ពេញលេញតាមរយៈតន្ត្រី វប្បធម៌ និងបាល់ទាត់ មុនពេលយើងចាប់ផ្តើមការប្រកួតដែលទន្ទឹងរង់ចាំយ៉ាងខ្លាំង ដែលនឹងគ្រងមកុដជើងឯកនៃការប្រកួតដ៏អស្ចារ្យនេះ”។

នៅថ្ងៃអាទិត្យក៏នឹងមានកម្មវិធីសម្រាកពាក់កណ្តាលម៉ោងដំបូងនៃការប្រកួត ជាមួយនឹងអ្នកសម្ដែងលំដាប់ A បន្ថែមទៀត ពិធីបិទមិនមែនជារឿងថ្មីសម្រាប់ World Cup នោះទេ។ ពិធីបិទកំពុងត្រូវបានផលិតឡើងក្នុងភាពជាដៃគូជាមួយ Balich Wonder Studio ដែលដឹកនាំដោយ Marco Balich ដែលបានរៀបចំពិធីបើក និងបិទ World Cup 2022 នៅប្រទេសកាតា។

FIFA បានលើកទឹកចិត្តអ្នកកាន់សំបុត្រឲ្យមកដល់មុន ដោយសន្យាថា អ្នកគាំទ្រ “នឹងមានតួនាទីសកម្មក្នុងកម្មវិធី”។ កម្មវិធីចាប់ផ្តើមនៅម៉ោង ១:៣០ រសៀល នៅកីឡដ្ឋាន MetLife ក្នុងទីក្រុង East Rutherford រដ្ឋ New Jersey ហើយការប្រកួតចាប់ផ្តើមនៅម៉ោង ៣រសៀល៕

Most Popular

To Top