សិល្បៈ និង កម្សាន្ត

រូបភាពនារីអាថ៌កំបាំង ជាមួយលោក Lee Jong Suk ក្លាយជាប្រធានបទក្តៅគគុក បន្ទាប់ពីការបែកបាក់នឹងនាង IU

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ចាប់តាំងពីនាង IU និងលោក Lee Jong Suk បានបញ្ជាក់ពីការបែកបាក់ របស់ពួកគេកាលពីប៉ុន្មានថ្ងៃមុន លើបណ្តាញសង្គមបានរីករាលដាលយ៉ាងខ្លាំង ជាមួយនឹងការសង្ស័យជុំវិញមូលហេតុ “ពិតប្រាកដ” ខណៈថ្មីៗនេះ ការចាប់អារម្មណ៍ពីសាធារណជនបានផ្លាស់ប្តូរទៅរកស្ត្រីម្នាក់ត្រូវបានថតរូប ជាមួយតារាសម្តែងរូបនេះ។

បញ្ហានេះបានកើតចេញពីប្រព័ន្ធផ្សព្វផ្សាយចិន ដ៏ពេញនិយមមួយបានបោះពុម្ពផ្សាយរូបភាពមួយ បង្ហាញពីលោក Lee Jong Suk ដើរជាមួយស្ត្រីម្នាក់នៅក្បែរគាត់ ឱបដៃគ្នា ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តមួយនាខែមីនា ឆ្នាំនេះ ។ អ្នកខ្លះក៏បានចង្អុលបង្ហាញថា សម្លៀកបំពាក់របស់ស្ត្រីនោះហាក់ដូចជាត្រូវបានសម្របសម្រួលជាមួយលោក Lee បង្កឲ្យមានពាក្យចចាមអារ៉ាមបន្ថែមទៀត។

នៅពេលទ្រឹស្តីផ្សេងៗគ្នាបានចាក់ឫសពាសពេញវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិន រូបភាពមួយបង្ហាញពីមុខរបស់ “ស្ត្រីអាថ៌កំបាំង” រូបនេះបានបង្កឲ្យមានព័ត៌មានក្តៅគគុកបន្ថែមទៀត ដោយអ្នកលេងអ៊ីនធើណេតបានធ្វើការកត់សម្គាល់យ៉ាងធ្ងន់ធ្ងរអំពីរូបរាងរបស់នាង និងប្រៀបធៀបនាងទៅនឹង IU ។

ទោះជាយ៉ាងណាក៏ដោយ ការពិតនៅពីក្រោយរូបភាពនេះ ត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ។ ស្ត្រីក្នុងរូបភាពត្រូវបានគេរាយការណ៍ថា ជាអ្នករចនាម៉ូដដែលបានធ្វើការជាមួយ Lee Jong Suk អស់រយៈពេលជាច្រើនឆ្នាំ។ អ្នកខ្លះក៏បានអះអាងផងដែរថា នាងគឺជាបុគ្គលិកដូចគ្នា ត្រូវបានគេឃើញនៅក្នុងវីដេអូប្លក់ថ្មីៗរបស់តារាសម្តែងរូបនេះដែលចងក្រងឯកសារអំពីដំណើរកម្សាន្តទៅកាន់ប្រទេសអ៊ីតាលីរបស់លោក។ វីដេអូនោះ លោកបានទិញខ្សែកតម្លៃ ២.៤៥ លានវ៉ុន (ប្រហែល ១,៦៥០ ដុល្លារអាមេរិក) សម្រាប់នាង បន្ទាប់ពីនាងបាននិយាយថានាងចូលចិត្តវា៕

Most Popular

To Top