ហុងកុង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តុលាការហុងកុង បានកាត់ទោសស្ត្រីអង់គ្លេសម្នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំកាលពីថ្ងៃពុធ បន្ទាប់ពីបានកាត់ទោសនាងពីបទគំរាមកំហែង និងរារាំងយុត្តិធម៌ ចំពោះការរាយការណ៍ដោយមិនពិតថា នាងត្រូវបានធនាគារិករំលោភ លើរូបនាង។
យោងតាមឯកសារ របស់តុលាការបាននិយាយថា នាង Isabel Rose អាយុ ២៦ ឆ្នាំ បានជួបបុរសអង់គ្លេស ដែលពាក់ព័ន្ធនឹងករណីនេះនៅប្រទេសថៃ មុនពេលភ្ជាប់ទំនាក់ទំនងជាមួយគាត់ម្តងទៀត នៅហុងកុង កាលខែមករា ឆ្នាំ ២០២៤ ដោយចែករម្លែកគ្រែ ជាមួយគ្នាមួយរយៈ។
នៅខែបន្ទាប់ នាងបានដាក់ពាក្យបណ្តឹងរំលោភប្រឆាំងនឹងបុរសនោះ ដែលជាធនាគារិកធ្វើការក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុចិ ដែលនាំឲ្យមានការចាប់ខ្លួនគាត់ ។ បុរសត្រូវបានចោទប្រកាន់ត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់ ហើយផ្ទុយទៅវិញ នាង Rose ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែង និងបង្ខូចដំណើរការយុត្តិធម៌។ តុលាការស្រុកមួយបានចេញសាលក្រមមានទោសក្នុងខែមីនា។
កាលពីថ្ងៃពុធ ចៅក្រម Adriana Noelle Tse Ching បានសម្រេចដាក់ពន្ធនាគារនាង Rose រយៈពេល ៦ ឆ្នាំ ដោយនិយាយថា នាងបានឆ្លៀត ឱកាសពីសេចក្ដីសប្បុរស ភាពឆោតល្ងង់ មិត្តភាព និងចំណាប់អារម្មណ៍ ស្នេហារបស់បុរសនោះ ដើម្បីគំរាមកំហែងគាត់។
យោងតាមឯកសាររបស់តុលាការ ថា ក្នុងអំឡុងពេលនៃការស្គាល់គ្នា បន្ទាប់ពីបុរសនោះបានផ្ទេរប្រាក់ចំនួន ៥,០០០ផោន (៦,៧០០ ដុល្លារអាមេរិក) ទៅឲ្យនាង Rose បានចាប់ផ្តើមស្នើសុំបង្កើនចំនួនទឹកប្រាក់។ ព្រះរាជអាជ្ញាបាននិយាយថា ដោយព្យាយាមជំរិតទារប្រាក់រហូតដល់ ១០០,000 ផោនពីបុរសនោះ នាងបានដាក់របាយការណ៍ប៉ូលីស ដោយចោទប្រកាន់ពីបទរំលោភសេពសន្ថវៈតែម្តងទៅ៕
