សិល្បៈ និង កម្សាន្ត

TikTok ថ្មីរបស់នាង Jennie ជាមួយនឹងឈុតសម្លៀកបំពាក់ ខោទ្រនាប់បង្ក ឲ្យមានការរិះគន់យ៉ាងខ្លាំង

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា វីដេអូ TikTok ថ្មីរបស់កំពូលតារាចម្រៀង កូរ៉េខាងត្បូង នាង Jennie សមាជិកក្រុម BLACKPINK ជាមួយនឹងឈុតសម្លៀក បំពាក់ខោទ្រនាប់ដ៏ បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង ពីអ្នកលេងអ៊ីនធើណេត ។

នាង Jennie ត្រៀមខ្លួនចេញវីដេអូចម្រៀង សម្រាប់បទចម្រៀងរបស់នាង “Less Than a Lover”។ មុនពេលចេញវីដេអូនេះ Jennie បានបង្ហោះបណ្តាញសង្គម TikTok ជាមួយតារាសម្តែងរួមរបស់នាង Nah Kai។

យ៉ាងណាក៏ដោយ ខណៈពេលដែលអ្នកគាំទ្រ មួយចំនួនចូលចិត្តវីដេអូនេះ ទិដ្ឋភាពមួយចំនួនត្រូវ បានវាយប្រហារដោយ ប្រតិកម្ម រួមទាំងឈុតសម្លៀកបំពាក់ដែលមិននឹកស្មានដល់ ហើយអ្នកខ្លះជឿថាវីដេអូនេះគួរឲ្យរំខាន និងគួរឲ្យខ្មាស់អៀន៕

ជាពិសេស សូម្បីតែនៅលើទំព័រ TikTok ផ្លូវការក៏ដោយ ជម្រើសម៉ូដសម្លៀកបំពាក់ដ៏គួរឲ្យចាប់អារម្មណ៍របស់នាង Jennie ត្រូវបានវាយប្រហារដោយប្រតិកម្មខ្លះ៕

Most Popular

To Top