សិល្បៈ និង កម្សាន្ត

កីឡាករ-កីឡាការិនីរាំកម្ពុជា ដណ្តើម៦៩ គ្រឿងនៃការប្រកួត“The 5th WDSF ASIAN – SOUTH EAST ASIAN Dance Sport Cham pionship 2026 នៅម៉ាឡេស៊ី

ភ្នំពេញ៖ លោកស្រី ញ៉ែម មរតក ជាប្រធានសហព័ន្ធកីឡារាំកម្ពុជានាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានអញ្ជើញទទួលស្វាគមន៍ក្រុមកីឡាករ-កីឡាការិនីរាំដែលដណ្តើមបានមេដាយចំនួន ៦៩ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡារាំជ្រើសរើសជើងឯក “The 5th WDSF ASIAN – SOUTH EAST ASIAN Dance Sport Cham pionship 2026 “ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី២៣ និង២៤ ខែកក្កដា ឆ្នាំ២០២៦ នៅ ទីក្រូកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ខណៈសហព័ន្ធបានបញ្ជូនប្រតិភូ ចៅក្រម គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីកីឡារាំរបស់ខ្លួនចំនួន២២ នាក់ចូលរួម ។

កីឡាករ-កីឡាការិនីរាំកម្ពុជាដណ្តើមបានមេដាយចំនួន ៦៩ គ្រឿង ក្នុងនោះមេដាយមាស ១៤ គ្រឿង មេដាយប្រាក់ ២៧ គ្រឿង និងមេដាយសំរិទ្ធ ២៨ គ្រឿងលើវិញ្ញាសា Open events Junior វិញ្ញាសារប្រកួត Adult Asian Championship Ten Dances និង វិញ្ញាសាប្រកួត SouthEast Asia Adult Female solo ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡារាំ The 5th WDSF ASIAN – SOUTH EAST ASIAN Dance Sport Cham pionship 2026 នៅប្រទេសម៉ាឡេស៊ី។

បានបញ្ជាក់ថា សហព័ន្ធបានបញ្ជូនប្រតិភូ ចៅក្រម គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីកីឡារាំរបស់ខ្លួនចំនួន២២ នាក់រួមមាន លោកសី បាន សុជាតិ ជាប្រធានប្រតិភូ អ្នកគ្រូ You Shu Jie ចៅក្រម លោកស៊ូវ តុង ជាគ្រូបង្វឹកធំ លោក សួន កូស៊ុល ជាគ្រូជំនួយ កីឡាករ -កីឡាការិនីចំនួន ១៨ នាក់ ក្នុងនោះកីឡាករចំនួន ៨ នាក់ និងកីឡាការិនីចំនួន ១០ នាក់ ។ កីឡាករ -កីឡាការិនីចំនួន ១៨ នាក់នេះមានកីឡាករ -កីឡាការិនីស្ថិតនៅក្រុមជម្រើសជាតិឆ្នាំ២០២៦ ចំនួន ១០ នាក់ក្នុងនោះកីឡាករចំនួន ៥ នាក់ និងកីឡាការិនីចំនួន ៥ នាក់ ។ កីឡាករ -កីឡាការិនីសហព័ន្ធកីឡារាំមានចំនួន ៨ នាក់ រួមមានកីឡាករចំនួន ៣ នាក់ និងកីឡាការិនីចំនួន ៥ នាក់។

លោកស្រី ហង់ ស៊ីមន បន្ថែមទៀតថា បេសកកម្មអន្តរជាតិនេះ ប្រតិភូកីឡារាំកម្ពុជាទទួលបានការឧបត្ថម្ភប្រាក់ហោប៉ៅពីក្រសួងអប់រំ យុវជន និងកីឡា រីឯការចំណាយលើថ្លៃសំបុត្រយន្តហោះទៅមកក្រោមការឧបត្ថម្ភពីក្រុមហ៊ុន AirAsia និងក្រុមហ៊ុន វឌ្ឍនៈ និងក្រុម ហ៊ុន វិរៈប៊ុនថាំ ក៏បានជួបឧបត្ថម្ភ ស្របពេលដែលលោកស្រី ញ៉ែម មរតក ជាប្រធានសហព័ន្ធតែងតែប្រឹងប្រែងក្នុងកិច្ចការដំណើរការអភិវឌ្ឍន៍ជំនាញកីឡារបស់កម្ពុជាមួយនេះ៕

Most Popular

To Top