សិល្បៈ និង កម្សាន្ត

តារាចម្រៀង នាង Sandara Park សមាជិកក្រុម 2NE1 បង្ហើបពីការតស៊ូ របស់នាង អំឡុងពេលរស់ នៅក្នុងប្រទេសហ្វីលីពីន

កូរ៉េខាងត្បូង៖តារាចម្រៀង និងតារាសម្តែងកូរ៉េខាងត្បូង នាង Sandara Park សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង 2NE1 បានបង្ហាញថា នាងបានធ្វើអន្តោប្រវេសន៍ ទៅប្រទេសហ្វីលីពីនតាំងពីនាងនៅក្មេង ហើយស្ទើរតែនិយាយមិនចេញ អស់រយៈពេលជិត១០ឆ្នាំក្នុងអំឡុងពេលរស់នៅទីនោះ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo។

ថ្មីៗនេះ នាង Sandara Park បានបង្ហាញខ្លួនជាភ្ញៀវនៅលើឆានែលយូធូប Yoon DoHyun’s ETC ហើយបានចូលរួមសន្ទនាជាមួយ Yoon Do Hyun។ ដោយឆ្លុះបញ្ចាំងពីពេលវេលារបស់នាង រស់នៅក្នុងប្រទេសហ្វីលីពីន មុនពេលបង្ហាញខ្លួនជាមួយក្រុម 2NE1 នាង Sandara Park បាននិយាយថា ខ្ញុំបានធ្វើអន្តោប្រវេសន៍ ទៅប្រទេសហ្វីលីពីននៅពេលខ្ញុំរៀនថ្នាក់ទី៤ ប្រហែល១០ឆ្នាំ។ ខ្ញុំបានស្នាក់នៅទីនោះរហូតដល់ដើមអាយុ ២០ ឆ្នាំ ដូច្នេះខ្ញុំបានចំណាយពេលជាច្រើនឆ្នាំដ៏សំខាន់នោះ ចាប់ពីវ័យជំទង់រហូតដល់ពេញវ័យ នៅទីនោះ”។

នៅពេលសួរថា តើវាពិបាកក្នុងការសម្របខ្លួននៅប្រទេសហ្វីលីពីនទេ?  នាងបានសារភាពថា វាពិបាកណាស់ ខ្ញុំខ្មាស់អៀនរួចទៅហើយ ប៉ុន្តែកាន់តែខ្មាស់អៀនថែមទៀតនៅពេលខ្ញុំនៅក្មេង ខ្ញុំគិតថា ខ្ញុំរស់នៅជិត ១០ ឆ្នាំដោយមិននិយាយ។

ទាក់ទងនឹងថា តើនាងបាន ចំណាយពេល ១០ ឆ្នាំនៅស្ងៀមឬអត់? នាងបានពន្យល់ថា ខ្ញុំមិនអាចនិយាយភាសា អង់គ្លេសបានល្អ ហើយក៏មិនអាចនិយាយភាសាហ្វីលីពីនបានល្អដែរ ហើយមានពេលមួយខ្ញុំព្យាយាមនិយាយ ប៉ុន្តែខ្ញុំបញ្ចេញសំឡេងពាក្យខុស ហើយក្មេងៗសើច។ ពួកគេជាសិស្សបឋមសិក្សា ដូច្នេះវាអាចយល់បាន ប៉ុន្តែវាធ្វើឲ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង ហើយខ្ញុំក៏ឈប់និយាយ ។ មានពេលមួយ គ្រូបង្រៀនម្នាក់ថែមទាំង បានទំនាក់ទំនងដោយប្រើភាសាសញ្ញា ព្រោះគាត់គិតថា ខ្ញុំគ ដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើល។

នាង Sandara Park បានចែក រម្លែកថា ពេល Yoon Do Hyun និយាយថា ឪពុកម្តាយរបស់អ្នកប្រាកដ ជាព្រួយបារម្ភខ្លាំងណាស់ ។ ក្រោយពីចេញពីសាលា ខ្ញុំតែងតែត្រឡប់ទៅផ្ទះវិញ ហើយចំណាយពេលស្តាប់តន្ត្រី ឬមើលវីដេអូចម្រៀងកូរ៉េដ៏ពេញនិយមដែលខ្ញុំខ្ចីពីហាងលក់វីដេអូ៕

Most Popular

To Top