The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សំណើរដ៏ធំមួយទៅឲ្យកីឡាករ Bradley Barcola ពីក្លឹប Bayern Munich នៅរដូវក្តៅនេះ។
យុវជនវ័យ២៣ឆ្នាំជនជាតិបារាំងរូបនេះបានក្លាយទៅជាគោលដៅដ៏គួរឲ្យទាក់ទាញពីសំណាក់ក្លឹបធំៗនៅអឺរ៉ុបជាពិសេសនៅអង់គ្លេសហើយសម្រាប់ Liverpool វាគឺជាឳកាសដែលក្លឹបអាចយកកីឡាកររូបនេះមកជំនួស តំណែងរបស់កីឡាករអេហ្ស៊ីប Mo Salahដែលទើបនឹងចាកចេញ។
កាលពីដំបូងក្លឹប Liverpool ចង់បាន Yan Diomande ប៉ុន្តែក្លឹប RB Leipzig បានសម្រេចចិត្តលក់កីឡាកររូបនេះទៅឲ្យ Real Madrid
រួចរាល់ទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី
