កីឡា

Bruno Guimaraesធ្វើដំណើរទៅអេស្បាញ ដើម្បីបង្ខំNewcastle យល់ព្រមការដោះដូរ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករប្រេស៊ីឡ Bruno Guimaraes បានបន្តធ្វើការដាក់សំពាធ
ទៅឲ្យ Newcastle ដើម្បីអាចផ្ទេរចេញនៅរដូវក្តៅនេះ។

កីឡាករប្រធានក្រុមរូបនេះបានបង្ហាញបំណងចង់ចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ខ្លាំងណាស់ដោយក្នុងនោះថែមទាំងបាន
ធ្វើដំណើរទៅកាន់អេស្បាញទៀតផងខណៈដែលក្រុម​ Newcastle កំពុងបំពេញភារៈកិច្ចប្រកួតមុនរដូវកាល។

គួរឲ្យដឹងដែរថាបច្ចុប្បន្នកីឡាករ Guimaraes នៅបន្តស្ថិតនៅក្នុងកុងត្រាជាមួយនឹង Newcastle នៅឡើយរហូតដល់ឆ្នាំ២០២៩ហើយកំពុងមាន
តម្លៃខ្លួនដល់ទៅ៧៥លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top