ភ្នំពេញ ៖ សហព័ន្ធកីឡាហាប់គីដូកម្ពុជា ត្រៀមបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីហាប់គីដូកម្ពុជា ចំនួន១៨នាក់ ទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតជើងឯកហាប់គីដូអាស៊ីលើកទី៣ និងការប្រកួតជើងឯកហាប់គីដូយុវជនអាស៊ីលើកទី៣ ឆ្នាំ២០២៦ (3rd Asian HAPKIDO Championships & 3rd Asian Youth HAPKIDO Championships 2026) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

លោក គង់ ចាន់ទីណា អគ្គលេខាធិការនៃសហព័ន្ធកីឡាហាប់គីដូកម្ពុជា បានប្រាប់ឲ្យដឹងថា យោងលិខិតអញ្ជើញលេខ AHC0112026 ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ របស់HAPKIDO Association of the Hong Kong China បានសហព័ន្ធបានសម្រេចបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី ចំនួន១៨នាក់ចូលរួមជាផ្លូវការ ។
សព័ន្ធបានគោរពស្នើសុំលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឧបត្ថម្ភប្រាក់ហោប៉ៅដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី ចំនួន១៨នាក់ ចំណែកការចំណាយលើសំបុត្រយន្តហោះទៅមក ការហូបចុក ស្នាក់នៅ និងការចំណាយផ្សេងៗ ជាបន្ទុករបស់សហព័ន្ធ ខ្មែរកីឡាហាប់គឺដូ។

លោក គង់ ចាន់ទីណា បានបន្ថែមថា សហព័ន្ធបានត្រៀមខ្លួនរួចរាល់ហើយ ទាំងសមត្ថភាព និង បច្ចេកទេសហ្វឹកហាត់រាល់ថ្ងៃ ដោយឡែកថវិកា ការចំណាយវិញ វាមានការពិបាកបន្តិច ប៉ុន្តែសហព័ន្ធនឹងតាំងចិត្តពុះពារ ដើម្បីស្វែងរកថវិកា ។ ដោយក្តីស្រលាញ់ និងស្មារតីរបស់ថ្នាក់ដឹកនាំសហព័ន្ធ ដើម្បីអន្តរជាតិ បានស្គាល់កាន់តែច្បាសតាមកីឡា ក្នុងនោះតាមស្មារតីសហព័ន្ធតែបញ្ជូន ក្រុមអត្តបពលិកចូលរួមការ ប្រកួតកម្រិតអន្តរជាតិឲ្យបានច្រើន ហើយថ្នាក់ដឹកនាំបានអំពាវនាវ ដល់សម្បុរជនឲ្យជួបឧត្ថបម្ភសម្រាប់ក្រុមកីឡាហាប់គីដូដែរ ៕
ដោយ៖លី ភីលីព


