កីឡា

Man City ងាកទៅមើលខ្សែ ប្រយុទ្ធស្លាបរបស់ Chelsea ដើម្បីជំនួសតំណែងរបស់ Savinho

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបមេឃខៀវ Man City កំពុងតែធ្វើការស្វែងរកកីឡាករ ដ៏មានសក្តានុពលម្នាក់ដើម្បីមកជំនួសតំណែង របស់ខ្សែប្រយុទ្ធ Savinho។

ប្រភពដដែលជឿជាក់ថាក្លឹប Man City បានសម្លឹងឃើញខ្សែប្រយុទ្ធស្លាបម្នាក់ ដែលកំពុងលេងឲ្យ Chelsea គឺកីឡាករ Pedro Neto ខណៈដែល Savinho កំពុងព្យាយាមត្រួសត្រាយផ្លូវ ដើម្បីចាកចេញទៅចូលរួមក្លឹបមាន់ខ្នាយមាស Spurs ជំនួសវិញនោះ។

Netoឯនេះវិញ ក៏កំពុងស្វែងរក ឳកាសដើម្បីចាកចេញពីក្លឹបតោខៀវ Chelsea ផងដែរក្នុងពេល ដែលក្លឹបកំពុង ស្ថិតនៅក្រោមការដឹកនាំថ្មីរបស់លោក Xabi Alonso ។

យ៉ាងណាក្តី Neto គឺជាកីឡាករ ដ៏សំខាន់ម្នាក់របស់ Chelsea និងមានតម្លៃខ្លួនប្រហែលជា ៥៤លានផោនកាលពីឆ្នាំ២០២៤ ដែលបានផ្ទេរមកចូលរួមក្លឹប
Wolves កាលពីឆ្នាំ២០២៤៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top