សិល្បៈ និង កម្សាន្ត

អតីតសមាជិកក្រុម MADEIN នាង Gaeun ឈ្នះក្តីនៅតុលាការ បន្ទាប់ពីនាងលាតត្រដាង ពីការយាយីផ្លូវភេទ របស់នាយកប្រតិបត្តិ

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា អតីតសមាជិកក្រុម MADEIN តារាចម្រៀងនាង Gaeun ដែលបានចោទប្រកាន់ នាយកប្រតិបត្តិ នៃអតីតភ្នាក់ងាររបស់នាង គឺ 143 Entertainment ពីបទយាយីផ្លូវភេទ បានឈ្នះក្តីធំ មួយនៅតុលាការស្រុកកណ្តាល ទីក្រុងសេអ៊ូលជាផ្លូវការ ក្រោយពីនាងហ៊ានលាតត្រដាង ពីការយាយីផ្លូវភេទមួយនេះ។

យោងតាមមជ្ឈមណ្ឌល សិទ្ធិមនុស្ស Hanbit Media Labor បាននិយាយថា នៅថ្ងៃទី ៤ ខែសីហា តុលាការស្រុកកណ្តាលទីក្រុង សេអ៊ូលបានអនុម័តសំណើសុំដីកាកោះហៅដែលដាក់ដោយតារាចម្រៀងរូបនេះប្រឆាំងនឹង 143 Entertain ment ។ នាង Gaeun បានដាក់សំណើនេះនៅថ្ងៃទី ៣១ ខែកក្កដា ដោយស្វែងរកការផ្អាក កិច្ចសន្យាផ្តាច់មុខជាមួយភ្នាក់ងារ។

យោងតាមសេចក្តីសម្រេចរបស់តុលាការចេញផ្សាយដោយមជ្ឈមណ្ឌល Hanbit ខណៈពេលដែលអនុម័តដីកាកោះហៅ តុលាការបានដោះស្រាយការចោទប្រកាន់ពីបទយាយីផ្លូវភេទប្រឆាំងនឹងនាយកប្រតិបត្តិនៃ 143 Entertainment គឺលោក Lee Yong Hak។ លើសពីនេះ តុលាការបានកត់សម្គាល់ថា មិនមានភស្តុតាងណាមួយដែលបង្ហាញថាក្រុមហ៊ុនមានបំណងអនុវត្តសកម្មភាពគ្រប់គ្រងសម្រាប់នាង Gaeun នោះទេ។

ពីមុននាង Gaeun បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹង CEO លោក Lee ដោយចោទប្រកាន់លោកថា បានធ្វើឲ្យនាង ដែលជាអនីតិជននៅពេលនោះ ទទួលរងនូវការរំលោភបំពានដោយពាក្យសម្ដី ការគំរាមកំហែង ការរំលោភបំពាន និង ការយាយីផ្លូវភេទ។ ក្រោយមក នាង Gaeun ត្រូវបានដកចេញពី MADEIN ប៉ុន្តែកិច្ចសន្យាផ្តាច់ មុខរបស់នាង ជាមួយក្រុមហ៊ុននៅតែមានសុពលភាព។ ជាលទ្ធផល នាងបានដាក់ពាក្យសុំដីកា បង្គាប់ឲ្យបញ្ឈប់កិច្ចសន្យា រួមជាមួយនឹងបណ្តឹងដើម្បីបញ្ចប់កិច្ចសន្យា។

ខណៈពេលដែលអ្នកគាំទ្រមានការសប្បាយចិត្តដែល នាង Gaeun ត្រូវបានដោះលែងពីភ្នាក់ងារ ពួកគេក៏បានសម្តែងការព្រួយបារម្ភចំពោះសមាជិក MADEIN ដែលនៅសល់ ហើយសង្ឃឹមថាពួកគេទាំងអស់គ្នាអាចចាកចេញពីកិច្ចសន្យារបស់ពួកគេក្នុងពេលឆាប់ៗនេះ៕

Most Popular

To Top