កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ ក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង Red Velvet បានវិលត្រឡប់ មកវិញជាមួយអាល់ប៊ុម Velvet Summer ដែលជាការចេញអាល់ប៊ុមដំបូង របស់ក្រុមក្នុងរយៈពេល ២ ឆ្នាំ ។
រួមជាមួយនឹងអាល់ប៊ុមខ្នាតតូចថ្មី សមាជិកក្រុមបានជួបជុំគ្នា ជាមួយអ្នកគាំទ្រតាមរយៈការប្រគំតន្ត្រី អ្នកគាំទ្ររយៈពេល៣យប់ ដែលពោរពេញទៅដោយបទចម្រៀងល្បីៗ និងការសម្តែងថ្មីៗ ដើម្បីអបអរសាទរខួបលើកទី ១២ របស់ក្រុម។ខណៈការប្រគំតន្ត្រីពោរពេញទៅដោយពេលវេលាដ៏គួរឲ្យចងចាំ ជាពិសេសនាង Seulgi បានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍រំជួលចិត្ត។
ក្នុងអំឡុងពេលសម្តែងបទចម្រៀងដ៏រំជួលចិត្ត “Candy” នាង Seulgi ស្រាប់តែស្រក់ទឹកភ្នែកពេលកំពុងច្រៀង ដោយមិនអាចទប់អារម្មណ៍របស់នាងបាន នាងត្រូវបានលួងលោមដោយសមាជិកម្នាក់ទៀតគឺនាង Yeri ដែលបានឱបនាងយ៉ាងណែន ខណៈការសម្តែងនៅតែបន្ត ។ វីដេអូនៃពេលនោះបានរីករាលដាល យ៉ាងឆាប់រហ័សតាមអ៊ីនធើណេត ដោយអ្នកគាំទ្រជាច្រើន បាននិយាយថា វាបានធ្វើឲ្យពួកគេខូចចិត្តយ៉ាងខ្លាំង។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថាបិទបញ្ចប់របស់សមាជិក នាង Seulgi មានអារម្មណ៍រំជួលចិត្តម្តងទៀត។ នាងបានព្យាយាមបន្តនិយាយ ដោយផ្អាក ដើម្បីជូតទឹកភ្នែករបស់នាង មុនពេលបញ្ចប់អ្វីដែលនាងចង់ និយាយទៅកាន់អ្នកគាំទ្រ។អ្នកគាំទ្រជាច្រើនបានភ្ជាប់ពេលវេលាដ៏រំជួលចិត្តទៅនឹងឆ្នាំដ៏លំបាកដែលនាង Seulgi ។
កាលពីដើមខែមិថុនានេះ បងប្អូនជីដូនមួយរបស់នាង Seulgi គឺ Sujin ដែលនាងត្រូវបានគេស្គាល់ថាជិតស្និទ្ធនឹង បានទទួលមរណភាពដោយមិននឹកស្មានដល់ ។ ទោះបីជាមានការបាត់បង់ដ៏សោកសៅក៏ដោយ Seulgi នៅតែបន្តរៀបចំសម្រាប់ការវិលត្រឡប់មកវិញរបស់ Red Velvet ក្នុងអាល់ប៊ុម Velvet Summer ជំនួសឲ្យការឃ្លាតឆ្ងាយពីសកម្មភាព ៕
