កីឡា

Micky van de Ven ប្តេជ្ញាចិត្តបន្តកុងត្រា ជាមួយនឹង Spurs បន្ថែមទៀត

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបមាន់ខ្នាយមាស Spurs បានធានានូវកុងត្រាថ្មីជាមួយ នឹងកីឡាករ Micky van de Ven ខ្សែការពារ
សញ្ជាតិហូឡង់ដែលបានបង្ហាញសមត្ថភាព ដ៏អស្ចារ្យនាពេលកន្លងមកនិងកំពុងមានឈ្មោះជាកីឡាករខ្សែការពារល្អម្នាក់ក្នុងលីគអង់គ្លេសទៀតផង។

ក្លឹបបានប្រកាសថាកុងត្រាបន្តត្រូវ បានធ្វើឡើងរួចរាល់រវាងគ្នា ដោយកីឡាករបានបង្ហាញអារម្មណ៍ រីករាយយ៉ាងខ្លាំងជាមួយនឹងសមិទ្ធផលថ្មីនេះនិងក្រោមការដឹកនាំថ្មីរបស់គ្រូបង្វឹកលោក Roberto De Zerbi។

កីឡាកររូបនេះបានផ្ទេរមកចូលរួម Spurs កាលពីខែសីហាឆ្នាំ២០២៣ពីក្លឹប VfL Wolfsburg ហើយបានក្លាយខ្លួនជាកីឡាករដ៏សំខាន់ម្នាក់ របស់ក្លឹបចាប់តាំងពីពេលនោះមក។

មកដល់បច្ចុប្បន្នកីឡាកររូបនេះ បានបង្ហាញ ខ្លួនប្រមាណជា៩៦ ប្រកួតមកហើយបូករួមទាំងការ ប្រកួតក្នុងលីគកំពូលប្រមាណជា៣៤កាលពីរដូវកាលកន្លងមកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top