The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា តារាវ័យក្មេងប្រេស៊ីល Endrick បានធ្វើការប្តេជ្ញាចិត្តក្នុងការបន្ត លេងជាមួយនឹងក្លឹប Real Madrid ទោះបីជា មានការផ្តល់សំណើរជាច្រើន ពីសំណាក់ក្លឹបធំៗ នៅអឺរ៉ុបព្រមទាំងនៅអង់គ្លេសក្តី។
ក្នុងចំណោមនោះក្លឹប Aston Villa បានបង្ហាញបំណងចំៗអំពីផែនការចង់ចរចា កីឡាករវ័យ២០ឆ្នាំរូបនេះ ប៉ុន្តែជឿជាក់ថាមកដល់ពេលនេះខ្សែប្រយុទ្ធ Endrick បានបដិសេធក្លឹបធំៗជាច្រើនរបស់អង់គ្លេស រួចមកហើយនិងប្តេជ្ញាចិត្ត តែជាមួយនឹង Real Madrid ប៉ុណ្ណោះ។
បច្ចុប្បន្នកំពុងធ្វើដំណើរជាមួយនឹងក្លឹប Real Madrid ដើម្បីបង្ហាញខ្លួនលេងការប្រកួត បើករដូវកាលផងនិងកំពុងព្យាយាម បង្ហាញសមត្ថភាពជូនគ្រូបង្វឹកថ្មីគឺលោក
Jose Mourinho ផង៕
ប្រែសម្រួល៖ស៊ុនលី
