កីឡា

Darwin Nunez ប្រកាសក្រៅផ្លូវការថា Aarujo មិត្តរួមក្រុមជម្រើសជាតិ នឹងចូលរួមក្លឹប Liverpool

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករ Darwin Nunez បានធ្វើការប្រកាសគួរឲ្យភ្ញាក់ផ្អើល មុនពេលការប្រកាសជាផ្លូវការទៀត។អតីតខ្សែប្រយុទ្ធរបស់ Liverpool រូបនេះបានបង្ហោះសារថា មិត្តរួមក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ Ronald Araujo នឹងចូលរួមជាមួយនឹងក្លឹប
Liverpool។

កីឡាររបស់ក្លឹប Barcelonaព រូបនេះត្រូវបានគេជឿជាក់ថា នឹងត្រូវផ្ទេរពីអេស្បាញ ដើម្បីចូលរួមក្លឹបនៅអង់គ្លេសក្រោមកិច្ចសន្យាខ្ចីជើង រយៈពេលវែងព្រមទាំង
លក្ខខណ្ឌទិញដាច់នៅពេលរដូវក្តៅក្រោយក្នុងតម្លៃប្រមាណជា៤៧លានផោន។

Nunez បានបង្ហោះសារអបអរព្រមជាមួយនឹងក្លឹបអ្នកគាំទ្រ Liverpoolអំពីដំណឹងដ៏រីករាយនេះនិងបង្ហាញក្តីរីករាយជំនួសឲ្យកីឡាករ Araujo ផងដែរ។

គួរឲ្យដឹងដែរថា Araujo បានចូលរួមក្លឹប Barcelona កាលពីឆ្នាំ២០១៨ពីក្លឹប Boston River។ចាប់ពីពេលនោះមក Araujo បានបង្ហាញខ្លួនចំនួន២១៣ដង
ព្រមទាំងអាចលើកពានរង្វាន់លីគកំពូលក្នុងស្រុកចំនួន៣ដងនិងពានផ្សេងទៀតចំនួន៥ផងដែរជាមួយនឹង Barcelona៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top