កីឡា

ផ្លូវការ Trevoh Chalobah ចូលរួមក្លឹប Como ពីតោខៀវ Chelsea

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Trevoh Chalobah បានសម្រេចចិត្តជាផ្លូវការហើយក្នុងការផ្ទេរទៅចូលរួមក្លឹប
Como ដែលដឹកនាំដោយលោក Cesc Fabregas នៅលីគកំពូលអ៊ីតាលី Serie A ។

កីឡាករដែលកំពុងលេងឲ្យតោខៀវ Chelsea រូបនេះបានសម្រេចិត្តចាកចេញដោយសង្ឃឹមថានឹងក្លាយជាផ្នែកមួយដ៏សំខាន់ជាមួយនឹងផែនការ
របស់ក្លឹប Comoនិងគ្រូបង្វឹកដែលធ្លាប់ជាវិរៈបុរសរបស់ក្លឹបនោះផងដែរគឺលោក Fabregas​រូបនេះឯង។

កន្លងមកកីឡាករខ្សែការពារវ័យ២៧ឆ្នាំរូបនេះធ្លាប់បានបង្ហាញខ្លួនជួយ Chelsea ចំនួន៤៧ដងផងដែរនៅគ្រប់ការប្រកួតទាំងអស់ដោយអាចរកគ្រាប់បាលបាន
ចំនួន៣គ្រាប់និងជួយមិត្តរួមក្រុមរកបាន១គ្រាប់ផងដែរ។

ប្រភពដដែលជឿជាក់ថាការដោះដូរកីឡាកររូបនេះអាចធ្វើឡើងនៅចម្លោះតម្លៃទីផ្សារប្រហែលជា៣០លានអឺរ៉ូបូករួមនឹងប្រាក់រង្វាន់ប្រហែលជា៦លានអឺរ៉ូផ្សេងទៀត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top