ព័ត៌មានជាតិ

លោក វ៉ាត់ ចំរើន និងប៉េង ពោធិ៍សា អញ្ជើញក្នុងពិធីក្រុងពាលី សាងសង់ពហុកីឡដ្ឋាន ខេត្តស្វាយរៀងថ្មី

ខេត្តស្វាយរៀង ៖ នាថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីសុំសេចក្តីសុខសាងសង់ ពហុកីឡដ្ឋានខេត្តស្វាយរៀងថ្មីបន្ថែមស្ថិតនៅភូមិស្រម៉ជ្រំ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដើម្បអភិឌ្ឍនវិស័យកីឡា និងធនធានមនុស្សក្នុងក្រុងស្វាយរៀង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាលោក ហួត សេងទ្រី ជាប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា លោក អភិបាលរងខេត្ត តំណាងក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្ត និងក្រុមកាងារបច្ចេកទេសសាងសង់ជាច្រើនរូបទៀត។

ការសាងសង់ពហុកីឡដ្ឋានថ្មីនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតហើយ សម្រាប់ខេត្តស្វាយរៀង ដែលឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងក្នុងការអភិវឌ្ឍវិស័យកីឡាឲ្យតែរីកចម្រើន។ ទីលាននេះមិនត្រឹមតែសម្រាប់បម្រើដល់ការហ្វឹកហាត់ និងការប្រកួតកីឡាផ្សេងៗទាំងក្នុងកម្រិតខេត្ត និងជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងសម្រាប់ប្រជាពលរដ្ឋចូលមកហាត់ប្រាណ ដើម្បីសុខភាព និងជាកន្លែងកម្សាន្តផងដែរ។

លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមស្តីពីការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង និងខេកំពង់ឆ្នាំង ៕

Most Popular

To Top