ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានចាត់តាំងឲ្យមន្រ្តីជំនាញកីឡា ២ រូប និងគ្រូបង្វឹកផ្នែកកីឡាយូដូ ១ រូប ទៅចូលរួមសិក្ខាសាលាស្តីពី ការរៀបចំក្របខណ្ឌអភិវឌ្ឍ គ្រូបង្វឹកកីឡាថ្នាក់ជាតិ ដែលមាន ៥ ថ្ងៃនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ។

មន្រ្តីជំនាញកីឡា ២ រូប និងគ្រូបង្វឹកផ្នែកកីឡាយូដូ ១ រូបដែលក្រសួងអប់រំ យុវជន និងកីឡាបញ្ជូនចូលរួមសិក្ខាកាមសាលរួមមាន លោក វ៉ា វណ្ណៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា លោក យាន គឺស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និង គ្រូបង្វឹក របស់ខេមសហព័ន្ធយូដូ៕

