កីឡា

ក្រុម 9NG Soccer Team គ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍បាល់ទាត់ សប្បុរសធម៌នានា ជាពិសេសពានរង្វាន់ សប្បុរសធម៌ ដើម្បីកុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់សប្បុរសធម៌ ដើម្បីកុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦ បានបញ្ចាប់ជាស្ថាពរ នាយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បន្ទាបពីចំណាយអស់រយៈពេល ៩ សប្តាហ៍ ខណៈក្រុមបាល់ទាត់វ័យចាស់ 9NG Soccer Team បានគ្រងតំណែងជើងឯក ក្រោយកីឡាករ នួន បូរី បានតែតបញ្ជូលទី លើក្រុមបាល់ទាត់មិត្តភាព មន្ទីរពេទ្យព្រះអង្គឌួង យ៉ាងល្អឥតខ្ចោះបំប៉ោងសំណាញ់គូប្រកួត ។

ក្រុមបាល់ទាត់វ័យចាស់ 9NG Soccer Team បានគ្រងតំណែងជើងឯក ដោយបានយកឈ្នះក្រុមបាល់ទាត់មិត្តភាព មន្ទីរពេទ្យព្រះអង្គឌួង ក្នុងលទ្ធផលបច្ចេកទេស ១ ទល់ ០ នៅវគ្គផ្តាច់ព្រ័ត្រ ។ លទ្ធផលនេះធ្វើឲ្យក្រុមបាល់ទាត់មិត្តភាព មន្ទីរពេទ្យព្រះអង្គឌួង ទទួលបានចំណាត់ថ្នាក់លេខ ២ ជើងឯករង ចំណែកក្រុមបាល់ទាត់មហាហង្ស ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុម Sybelle FC ក្នុងលទ្ធផលបច្ចេកទេស ៥ ទល់ ២ នៅវគ្គផ្តាច់ព្រ័ត្រ ។

លោក ហួត គីមងួន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះមាន៨ក្រុមចូលរួម ដោយក្នុង១ក្រុមនីមួយៗត្រូវបរិច្ចាគយ៉ាងតិច ២លានរៀល ឬ៥០០$ ទៅឱ្យមន្ទីរពេទ្យទាំង២នេះ ដោយផ្ទាល់។ ស្ថាបនិករូបនេះលើកឡើងថា ដោយសារតែគោលបំណងចម្បងនៃព្រឹត្តិការណ៍បាល់ទាត់នេះគឺដើម្បីសប្បុរធម៌ ទើបការរៀបចំនេះទទួលបានការគាំទ្រពីបណ្តាក្លឹប មហាជន សប្បុរជននានាយ៉ាងច្រើនកុះករ ដែលជំរុញឲ្យលោកមានកម្លាំងចិត្តខ្លាំងក្លា ក្នុងការបន្តរួមឆន្ទៈគ្នាបំពេញបេសកកម្មសប្បុរសធម៌បន្ថែមទៀតផងដែរ៕

Most Popular

To Top