កីឡា

Unai Emery ចេញមកឆ្លើយតបជុំវិញ ព័ត៌មាន នៃការចង់ចាកចេញរបស់ Ollie Watkins

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាគ្រូបង្វឹក Aston Villa លោក Unai Emery បានធ្វើការឆ្លើយតបយ៉ាងមុតស្រួច ចំពោះមុខអ្នកកាសែត នៅពេលដែលត្រូវបានសួរថាតើអ្វីដែលជាមូលហេតុ នៅពីក្រោយអវត្តមានខ្សែប្រយុទ្ធដ៏សំខាន់របស់ក្រុមនៅក្នុងការប្រកួតបើក រដូវកាលដំបូងប៉ះនឹងក្រុម Brighton។

Aston Villa បើកឆាកដំបូងបរាជ័យ យ៉ាងដំណំក្រោមស្នាដៃរបស់ Brighton ក្នុងលទ្ធផល៤ទល់នឹង០ ទាំងដែលមិនមានវត្តមានរបស់ខ្សែប្រយុទ្ធអង់គ្លេស Ollie Watkinឡើយ។
ខ្សែប្រយុទ្ធដែលថ្មីៗកន្លងមកធ្លាប់បានបង្ហាញ បំណងចង់ចាកចេញទៅចូលរួមក្លឹបនៅអារ៉ាប់ ជាមួយនឹងកញ្ចប់លុយដ៏ច្រើនសន្ធឹកនោះមិនត្រូវបានគេឃើញអង្គុយសូម្បីតែកៅអីបម្រុងឡើយ។

ឆ្លើយតបទៅនឹងអ្នកកាសែតអំពីបញ្ហាផ្ទេរ នេះលោក Emery បាននៅស្ងៀមស្ងាត់បន្តិច ហើយបញ្ជាក់បែបនេះថានៅពេលដែល អ្នកចង់ដឹងអំពីការសម្រេចចិត្តកីឡាករ អ្នកគួរតែសួរនាំទៅកីឡាករប៉ុន្តែសម្រាប់ខ្ញុំគឺ បានត្រឹមតែរក្សាភាពស្ងៀមស្ងាត់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top