កីឡា

លោក ឡាំង អូណា សូមកោតសសើរ លោក ហួត គីមងួន បង្កើតការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សប្បុរសធម៌ ដើម្បីកុមារកម្ពុជានេះឡើង

ភ្នំពេញ៖លោក ឡាំង អូណា នាយករងកម្មវិធីកីឡាភ្នំពេញ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានប្រសាសន៍ថា ក្នុងនាមប្រជាពលរដ្ឋខ្មែរ និងនាយករងកម្មវិធីកីឡាភ្នំពេញនៃស. ស. យុ.ក រាជធានីភ្នំពេញ សូមកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើនដោយលោក ហួត គីមងួន ដែលបានបង្កើតការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សប្បុរសធម៌ ដើម្បីកុមារកម្ពុជានេះឡើងជួយដល់កុមារកម្ពុជា។

ប្រធានសហព័ន្ធកីឡាឡើង ភ្នំកម្ពុជាថា ក្នុងនាមប្រជាពលរដ្ឋខ្មែរ ដែលមានកូនជាកុមារធ្លាប់ ទទួលបានការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដូច្នេះលោកពិត ជាសប្បាយរីករាយ សម្រាប់ការរៀបចំការ ប្រកួតកីឡាបាល់ទាត់ពានរង្វាន់សប្បុរសធម៌ ដើម្បីកុមារកម្ពុជានេះឡើង សកម្មភាពនេះជាគំនិតផ្តួចផ្តើនដោយលោក ហួត គីមងួន ។

លោក ឡាំង អូណា នាយករងកម្មវិធីកីឡាភ្នំពេញ នៃសហភាពសហព័ន្ធ យុវជនកម្ពុជា រាជធានីភ្នំពេញ បានលើកឡើង ក្នុងឱកាសពិធីបិទ និង ប្រគល់មេដាយជយលាភីដល់កីឡាករ គ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់សប្បុរសធម៌នានា ជាពិសេសពានរង្វាន់សប្បុរសធម៌ ដើម្បីកុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦នាយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ “ស្តាតចាស់”។

លោក ឡាំង អូណា បានបន្តថា ការបង្កើតការប្រកួត កីឡាបាល់ទាត់ សប្បុរសធម៌នានា នេះឡើងដើម្បីគៀរគរ រកមូលនិធីក្នុងការជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ជា ។ ការគៀរគរថវិកាបនិ្តចបន្តួចនេះបានជួយដល់ការចំណាយរបស់មន្ទីរពេទ្យចំនួនតូចក៏បានបង្ហាញពីឆន្ទៈ និងការចូលរួមចំណែកមនុស្សធម៌សម្រាប់កុមារកម្ពុជា៕

Most Popular

To Top