កីឡា

លោក ម៉ារ វង្សវិបុល ៖ សិក្ខាសាលា ការរៀបចំក្របខណ្ឌ អភិវឌ្ឍគ្រូ បង្វឹកកីឡាថ្នាក់ជាតិ នៅម៉ាឡេស៊ី មានសារសំខាន់បំផុត ចំពោះគ្រូបង្វឹកកីឡា

កណ្តាល ៖ លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និងគ្រូបង្វឹកជម្រើសជាតិ កីឡាយូដូបានប្រាប់ឲ្យដឹងថា រូបលោកបានចូលរួមសិក្ខាសាលា ស្តីពី ការរៀបចំក្របខណ្ឌអភិវឌ្ឍ គ្រូបង្វឹកកីឡាថ្នាក់ជាតិ ២ លើកមកហើយ លើកនេះទៅសិក្សា លើកការសម្របសម្រួសខ្លួនពីបញ្ហារបស់កីឡាករ-កីឡាការិនីនីមួយៗ ដើម្បីឲ្យគ្រូបង្វឹក មានបទសោធន៍ជួយដោះស្រាយ ធ្វើយ៉ាងមិចអត្តពលិកយល់ដឹងពីឧត្តមភាពភាពខ្លាំងរបស់ខ្លួន។

លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និងគ្រូបង្វឹកជម្រើសជាតិកីឡាយូដូ បានលើឡើងក្នុងឱកាសចេញ ដំណើរនាអាកាសយានដ្ឋានអន្តរជាតិតជោ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ចូលរួមសិក្ខាសាលាស្តីពី ការរៀបចំក្របខណ្ឌអភិវឌ្ឍគ្រូបង្វឹកកីឡាថ្នាក់ជាតិ ដែលមាន ៥ ថ្ងៃនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ក្រោមការដឹកនាំដោយលោក វ៉ា វណ្ណៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា លោក យាន គឺស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោកគ្រូបបង្វឹកជម្រើសជាតិ កីឡាយូដូបានបន្តថា សិក្ខាសាលានេះ មានសារសំខាន់ សម្រាប់គ្រូបង្វឹក ក្នុងការអាប់ដេតចំណេះ ដឹងបន្ថែមទៀត ក្នុងនាមគ្រូបង្វឹកត្រូវចេះ ដោះស្រាយកីឡាករ-កីឡាការិនីម្នាក់មានបញ្ហាផ្សេងៗ ។ ដូច្នេះត្រូវអាប់ដេតខ្លួនឯងបានច្រើន និង ត្រូវរៀនសូត្រចំណុចថ្មីពីកីឡាករ-កីឡាការិនីមានបញ្ហា ទោះបីលើកមួយដោះស្រាយ មិនបានក៏ដោយ ។ សិក្ខាសាលាអភិវឌ្ឍន៍ គឺជាវិធីសាស្រ្តរួមមួយ ដែលមានសារសំខាន់សម្រាប់គ្រូបង្វឹក ពីព្រោះការសិក្សាផ្តោតទៅលើឧត្តមភាពកីឡា ចាប់ផ្តើមជាមួយគ្រូបង្វឹកពិសេសៗ ជួយដឹកនាំហ្វឹកហាត់ បង្កើតចរិតលក្ខណៈ និងជំរុញភាពធន់ ។

គំនិតផ្តួចផ្តើមនេះផ្តល់អំណាច ដល់អត្តពលិក ក្នុងការដោះស្រាយបញ្ហាប្រឈម ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងណែនាំជាមួយ គោលបំណង ។ លើសពីការអភិវឌ្ឍន៍ជំនាញ វាបង្កើតបណ្តាញសហការមួយ ដែលចំណេះដឹងហូរចូលដោយសេរី និងការគាំទ្រ ពង្រឹងសហគមន៍បណ្តុះបណ្តាលទាំងមូល ។ ការបង្វឹកដ៏អស្ចារ្យលូតលាស់ ពីការរៀនសូត្របន្ត និងទំនាក់ទំនងរឹងមាំ ដោយការជំរុញឲ្យមានវប្បធម៌ណែនាំជាវិជ្ជមាន យើងបង្កើតគ្រូបង្វឹក ដែលណែនាំដោយភាពច្បាស់លាស់ មេត្តាធម៌ និងចក្ខុវិស័យដើម្បីជំរុញការអនុវត្តយូរអង្វែង។

លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និង គ្រូឧទ្ទេស ខេមរសហព័ន្ធកីឡាយូដូ សូមថ្លែងអំណរគុណ ចំពោះលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យលោក ម៉ារ វង្សវិបុល ជាគ្រូបង្វឹក នៃខេមរសហព័ន្ធយូដូ ចូលរួមសិក្ខាសាលាស្តីពី ការរៀបចំក្របខណ្ឌអភិវឌ្ឍគ្រូបង្វឹកកីឡាថ្នាក់ជាតិ ដែលមាន ៥ ថ្ងៃនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី៕

Most Popular

To Top