យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool ទំនងជានឹងត្រូវជួបបញ្ហាជាមួយ នឹងកីឡាករខ្សែប្រយុទ្ធ Cody Gakpo ហើយនៅរដូវកាល ដោះដូរនេះដោយសារតែកំពុង មានក្លឹបជាច្រើនកំពុងតាមចែងចង់និងចរចា។
ក្លឹប Man City បានប្រកាសបំណងចង់ចូលរួមការប្រជែងកុងត្រា របស់កីឡាករ Gakpo ដូចគ្នាដែរទាំងបានដឹងហើយថា ក្នុងនោះសូម្បីតែ Spurs ក៏បានសុំធ្វើការចរចាមុនទៅហើយ ។
គួរឲ្យដឹងដែរថាខ្សែប្រយុទ្ធហូឡង់វ័យ២៧ឆ្នាំរូបនេះ នៅមិនទាន់បានសម្រេចចិត្ត ក្នុងការបន្តកុងត្រាថ្មីជាមួយនឹង Liverpool នៅឡើយដែលជាហេតុបណ្តាលឲ្យមានការព្យាយាមជាច្រើន ពីសំណាក់ក្លឹបធំ នៅអង់គ្លេស៕
ប្រែសម្រួល៖ស៊ុនលី
