កីឡា

លោក ម៉ារ វង្សវិបុល ៖ ការធ្វើបទបង្ហាញ ការអភិវឌ្ឍគ្រូបង្វឹកនៅកម្ពុជា ទទួលបានការកោតសរសើរ សិក្ខាកាមចូលរួម សិក្ខាសាលា អភិវឌ្ឍគ្រូបង្វឹក កីឡាថ្នាក់ជាតិ នៅម៉ាឡេស៊ី

កណ្តាល ៖ លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និងគ្រូបង្វឹកជម្រើសជាតិ កីឡាយូដូបានប្រាប់ តាមអនឡាញពីម៉ាឡេស៊ីថា ការធ្វើបទបង្ហាញការអភិវឌ្ឍ គ្រូបង្វឹកនៅប្រទេសកម្ពុជា ត្រូវបានគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ដៃគូអន្តរជាតិ – យូដូ (Kodokan (ជប៉ុន) និងសហព័ន្ធកីឡាអន្តរជាតិ (IJF)) ស្ថាប័នកីឡាជាតិពាក់ព័ន្ធ និងសហព័ន្ធកីឡាជាតិ ទទួលបានការកោតសរសើរ សិក្ខាកាមចូលរួមមកពីបណ្តាអាស៊ាន និងជប៉ុន ក្រោមកិច្ចសហការជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី។

លោកគ្រូបង្វឹកជម្រើសជាតិ កីឡាយូដូ បានបន្តថា លោកបានធ្វើបទបង្ហាញប្រព័ន្ធអភិវឌ្ឍន៍គ្រូបង្វឹក និងការគ្រប់គ្រងបច្ចុប្បន្ន ៖ សម្រាប់យូដូ ខេមរសហព័ន្ធយូដូកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍគ្រូបង្វឹក តាមរយៈសកម្មភាព បណ្តុះបណ្តាលជាតិ សិក្ខាសាលា បច្ចេកទេស វគ្គបណ្តុះបណ្តាល បទពិសោធន៍ជាក់ស្តែង និងការចូលរួមក្នុងកម្មវិធី អប់រំអន្តរជាតិ។

ការអភិវឌ្ឍបន្ថែមទៀត៖ត្រូវការដើម្បីបង្កើតផ្លូវបញ្ជាក់ និងបន្តសុពលភាពដែលមានស្តង់ដារ និងបន្តជាបន្តបន្ទាប់ រួមទាំងការអភិវឌ្ឍវិជ្ជាជីវៈបន្តជាប្រចាំ (CPD)។ កម្មវិធីបណ្តុះបណ្តាល/សិក្ខាសាលាប្រចាំឆ្នាំ៖ ចំនួននេះប្រែប្រួលទៅតាមកម្មវិធីជាតិ និងអន្តរជាតិដែលមាន។ សកម្មភាពជាទូទៅរួមមានវគ្គបង្វឹក សិក្ខាសាលាបច្ចេកទេស ជំរុំបណ្តុះបណ្តាល ការរៀបចំការប្រកួតប្រជែង និងសិក្ខាសាលាសហព័ន្ធ និងអន្តរជាតិ។

លោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និង គ្រូឧទ្ទេស ខេមរសហព័ន្ធកីឡាយូដូ សូមថ្លែងអំណរគុណ ចំពោះលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យលោក ម៉ារ វង្សវិបុល ជាគ្រូបង្វឹក នៃខេមរសហព័ន្ធយូដូ ចូលរួមសិក្ខាសាលាស្តីពី ការរៀបចំក្របខណ្ឌអភិវឌ្ឍគ្រូបង្វឹកកីឡាថ្នាក់ជាតិ ដែលមាន ៥ ថ្ងៃនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។

ក្រសួងអប់រំ យុវជន និងកីឡាត្រូវបានចាត់តាំងឲ្យមន្រ្តីជំនាញកីឡា ២ រូប និងគ្រូបង្វឹកផ្នែកកីឡាយូដូ ១ រូប ទៅចូលរួមសិក្ខាសាលាស្តីពី ការរៀបចំក្របខណ្ឌអភិវឌ្ឍគ្រូបង្វឹកកីឡាថ្នាក់ជាតិ ដែលមាន ៥ ថ្ងៃនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី រួមមានលោក វ៉ា វណ្ណៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា ប្រធានប្រតិភូ លោក យាន គឺស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និង គ្រូបង្វឹក របស់ខេមសហព័ន្ធយូដូ៕

Most Popular

To Top