ទីក្រុង Buenos Aires ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករអត្តពលកម្ម
Yomif Kejelcha របស់ប្រទេសអេត្យូពី បានទទួលបានកំណត់ត្រាពិភពលោកក្នុងការរត់ពាក់កណ្តាលម៉ារ៉ាតុងវិញ ដោយរត់បានចំណាយពេលអស់ ៥៦ នាទី និង ៥១ វិនាទីនៅទីក្រុង Buenos Aires ៥ខែ បន្ទាប់ពីចាញ់កំណត់ត្រានេះ ទៅកីឡាករអត្តពលកម្ម Jacob Kiplimo របស់ប្រទេសអ៊ូហ្គង់ដា។
លោក Kejelcha បានបង្កើតការបំបែកកំណត់ត្រា នៃការរត់ពាក់កណ្តាលម៉ារ៉ាតុង Buenos Aires នៅថ្ងៃទី ២៣ ខែសីហា ដោយបញ្ចប់លឿនជាង ២៩ វិនាទីជាង ៥៧:២០នាទី របស់លោក Kiplimo សម្រាប់ការរត់ពាក់កណ្តាលម៉ារ៉ាតុង Lisbon នៅថ្ងៃទី ៨ ខែមីនា។ លទ្ធផលនៅទីក្រុង Lisbon របស់លោក Kiplimo នៅតែរង់ចាំការអនុម័តជាផ្លូវការដោយ World Athletics។
លោក Kejelcha ធ្លាប់បានកាន់កំណត់ត្រាពិភពលោកបន្ទាប់ពីរត់បាន ៥៧:៣០នារី នៅទីក្រុង Valencia ប្រទេសអេស្ប៉ាញ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ មុនពេលលោក Kiplimo វ៉ាដាច់គាត់ ។ ពេលវេលារត់របស់គាត់នៅទីក្រុង Buenos Aires គឺ ៥៦:៥០នាទី ប៉ុន្តែកំណត់ត្រាពិភពលោកត្រូវបានកំណត់ ដោយប្រើពេលវេលារត់ជាផ្លូវការ។ លោក Kejelcha មានមធ្យមភាគប្រហែល ២ នាទី និង ៤២ វិនាទីក្នុងមួយគីឡូម៉ែត្រ។
ពីមុនលោក Kiplimo ធ្លាប់រត់លឿន ជាងនេះទៅទៀត ដោយបានបញ្ចប់ការរត់ពាក់កណ្តាលម៉ារ៉ាតុង បាសេឡូណាក្នុងរយៈពេល ៥៦:៤២នាទីក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ ។ ទោះជាយ៉ាងណាក៏ដោយ World Athletics មិនបានទទួលស្គាល់ការសម្តែងនោះទេ ដោយសារតែលក្ខខណ្ឌនៃទីលានមិនបានបំពេញ តាមតម្រូវការកំណត់ត្រារបស់ខ្លួនយ៉ាងពេញលេញ។ ការប្រណាំង Buenos Aires បានចាប់ផ្តើមនៅម៉ោង ៨ ព្រឹក ដោយមានសីតុណ្ហភាពប្រហែល ៦ អង្សាសេ។
យោងតាម La Nacion បាននិយាយថា លោក Kejelcha បានបំបែកចេញពីក្រុមឈានមុខគេនៅចម្ងាយប្រហែល ៧ គីឡូម៉ែត្រ ហើយបានគ្របដណ្តប់ចម្ងាយ ១៤ គីឡូម៉ែត្រដែលនៅសល់តែម្នាក់ឯង។ មិត្តរួមជាតិអេត្យូពី Tadese Worku បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងរយៈពេល ៥៩:២០នាទី ខណៈលោក Bereket Nega បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងរយៈពេល ១:០០:២០។លោក Jonathan Kipkoech Kamosong បានជាប់ចំណាត់ថ្នាក់លេខ៤ ត្រឹមតែមួយវិនាទីប៉ុណ្ណោះនៅពីក្រោយ Nega៕
