កីឡា

Man UTD ត្រៀមចំណាយ៥០លានផោនទៀត ទិញយកខ្សែការពារ Ferdi Kadioglu

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានត្រៀមខ្លួនរួចហើយក្នុងការ ចំណាយលុយ៥០លានផោន ដើម្បីទិញខ្សែការពារ Ferdi Kadioglu ម្នាក់ទៀត មករួមក្លឹបឲ្យបានក្នុងរដូវក្តៅនេះ។

កីឡាកររូបនេះមានតម្លៃខ្លួន៥០លានផោន កំពុងលេងឲ្យក្លឹប Brighton បានក្លាយទៅជាកីឡាករគោលដៅថ្មីរបស់ក្លឹប Man UTD ក្រោយពេលដែលទើបតែបានព្រមព្រៀង ក្នុងការទិញយកកីឡាករ Carlos Baleba ។

យ៉ាងណាក្តីប្រសិនបើកុងត្រាទាំងនេះត្រូវបានធ្វើឡើងរួចរាល់កីឡាករចំណូលថ្មីទាំងពីរនឹងមិនអាចទាន់បង្ហាញខ្លួនឲ្យ Man UTD ឡើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះខណៈដែល Kadioglu និង Baleba សុទ្ធតែកំពុងមានបញ្ហារបួសដូចគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top