ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនបាល់ កម្ពុជាត្រៀមខ្លួនបញ្ជូនកីឡាករ-កីឡាការិនីចំនួន ៤នាក់របស់សហព័ន្ធ ទៅចូលរួមការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកនៅប្រទេសវៀតណាមប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ និង ការប្រកួតកីឡាវាយ The Singapore Tennis Invitational Cup (STIC) 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ។

លោក ជា ពៅ អគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់ កម្ពុជា បានប្រាប់ឲ្យថា នាខែកញ្ញានេះ សហព័ន្ធកីឡាវាយកូនបាល់ កម្ពុជាត្រៀមខ្លួនបញ្ជូនកីឡាករ-កីឡាការិនីចំនួន ៤នាក់ចូលរួមព្រឹត្តិការណ៍ធំៗចំនួន ២ ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកនៅប្រទេសវៀតណាមប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ និង ការប្រកួតកីឡាវាយ The Singapore Tennis Invitational Cup (STIC) 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។

លោកអគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់ កម្ពុជា បានបន្តថា ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកនៅប្រទេសវៀតណាមប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បញ្ជូនកីឡាករចំនួន ៣ កីឡាករជម្រើសជាតិ លោក ឃ្លាំង ពន្លក កីឡាករជម្រើសជាតិ យឿន សុធឿន និងកីឡាករជម្រើសជាតិ ពៅ វិរៈ។

ចំណែកការប្រកួតកីឡាវាយ The Singapore Tennis Invitational Cup (STIC) 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរីកីឡាករ-កីឡាការិនីចំនួន ៤នាក់ រួមមាន កីឡាការិនីជម្រើសជាតិ ស៊ឹម ចិន្តា កីឡាករជម្រើសជាតិ លោក ឃ្លាំង ពន្លក កីឡាករជម្រើសជាតិ យឿន សុធឿន និងកីឡាករជម្រើសជាតិ ពៅ វិរៈ ៕
ដោយ៖លី ភីលីព




