យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Barcelona ត្រូវបានគេមើលឃើញថាបានកំពុងព្យាយាមធ្វើការចរចាម្តងទៀតជាលើកចុងក្រោយមុនទីផ្សារ
បិទទ្វាជាផ្លូវការក្នុងការនាំយកកីឡាករ Julian Alvarez មករួមក្លឹប។
រដូវក្តៅនេះ AT Madrid បានព្យាយាមក្នុងការរារាំងមិនឲ្យខ្សែប្រយុទ្ធរូបនេះចូលរួមជាមួយនឹង Barcelona ឡើយទាំងដែលកីឡាករក៏បានព្យាយាមបង្កបញ្ហានៅពេលប្រកួត
ដើម្បីបង្ហាញបំណងចង់ចាកចេញផងដែរប៉ុន្តែនៅតែមិនមានលទ្ធផលឡើយ។
ខណៈដែលកុងត្រាខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះមានទៅដល់ឆ្នាំ២០២៧នោះប៉ុន្តែ Barcelona នៅតែមិនអស់ចិត្តឡើយហើយកំពុងព្យាយាមជាលើកចុងក្រោយដើម្បីសុំទិញ Alvarez
ពីទឹកដី AT Madrid ឲ្យបាននៅចុងម៉ោងនេះ៕
ប្រែសម្រួល៖ស៊ុនលី
