យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Gabriel Martinelli បានសម្រេចចិត្តជាផ្លូវការ ហើយក្នុងការផ្ទេរទៅចូលរួមលីគអារ៉ាប់ជាមួយនឹងក្លឹប Al Hilal។
កីឡាកររូបនេះបានយល់ព្រមជាមួយនឹងគ្រប់លក្ខខណ្ឌរបស់ក្លឹប Al Hilal ដើម្បីបញ្ចប់ពេលវេលាដែលធ្លាប់រួមរស់ជាមួយនឹង Arsenal អស់រយៈពេល៧ឆ្នាំកន្លងមកនេះ។
ក្នុងវ័យទើបតែ២៥ឆ្នាំកីឡាកររូបនេះបានកសាង កេរ្ត៍ឈ្មោះយ៉ាងខ្លាំងជាមួយនឹង Arsenal គិតចាប់តាំងតែពីឆ្នាំ២០១៩ប៉ុន្តែយ៉ាងណាក្តីចុង ក្រោយក៏បានសម្រេចចិត្តដើម្បីផ្ទេរ
ទៅលេងនៅអារ៉ាប់ដើម្បីទទួលយកកុងត្រា ដ៏ធំសំបើមនៅទីនោះ៕
ប្រែសម្រួល៖ស៊ុនលី
