ក្លឹប Real Madrid លោក Jose Mourinho បានខកខានឱកាសក្នុងការចុះកិច្ចសន្យាយកខ្សែបម្រើឆ្នើម Enzo Fernandez ពី Chelsea បន្ទាប់ពី Manchester City បានចំណាយប្រាក់ជិត ១៥០ លានអឺរ៉ូ ដើម្បីផ្តាច់យកកីឡាកររូបនេះ នេះបើយោងតាម វេបសាយGoal។

ការផ្លាស់ប្តូរនេះបានធ្វើឱ្យតារាឆ្នើមជម្រើសជាតិ អាហ្សង់ទីនរូបនេះ ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ បាល់ទាត់ដែលមានតម្លៃផ្ទេរលើសពី ១០០ លានអឺរ៉ូ ចំនួន ២ លើកក្នុងអាជីព។
ការបាត់បង់គោលដៅចម្បង កីឡាកររូបនេះទៅឱ្យគូប្រជែងធំក្នុងពានរង្វាន់ Champions League គឺជាការខកចិត្តយ៉ាងខ្លាំងសម្រាប់ក្លឹប Real Madrid និងផែនការយុទ្ធសាស្ត្ររបស់លោក Mourinho។
