កីឡា

ប្រធានសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត អាណត្តិថ្មីទី ៩ ប្តេជ្ញាចិត្តជាឱឡារិកលើចំណុចគន្លឹះចំនួន ៥ ដើម្បីពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ

ភ្នំពេញ ៖ លោក ដួង មាសចំរើន បានក្លាយជាសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត អាណត្តិថ្មីទី ៩ ឆ្នាំ២០២៦-២០៣០ ប្តេជ្ញាចិត្តជាឱឡារិក លើចំណុចគន្លឹះចំនួន ៥ ដើម្បីពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរជាធ្លុងមួយ ស្ថិតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះមុខតំណាងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា និងសមាជិកសមាជិកា នៃបណ្តាសមាគម ក្លឹប ក្រសួង និងមន្ទីររាជធានី-ខេត្តទាំង អស់ ក្នុងនាមជាប្រធាន និងជាគណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តថ្មី។

លោកប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានបន្តថា គន្លឹះចំនួន ៥ រួមមាន ប្តេជ្ញាពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង៖ យើងខ្ញុំនឹងថែរក្សា និងពង្រឹងស្មារតីសាមគ្គី ភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរជាធ្លុងមួយ គោរពតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ សហព័ន្ធ ដោយឈរលើគោលការណ៍ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីដឹកនាំនាវា កីឡាអត្តពលកម្មទៅកាន់ត្រើយនៃភាពជោគជ័យ។ ទី២. ប្តេជ្ញាជំរុញ និងពង្រីកធនធានអត្តពលិកផ្ទាល និងយុវជន៖ យើងខ្ញុំនឹងសហការយ៉ាងជិត ស្និទ្ធជាមួយមន្ទីរអប់រំ យុវជន និងកីឡា ទាំង ២៥ រាជធានី-ខេត្ត ព្រមទាំងបណ្តាសមាគម និងក្លឹប ដើម្បីបង្កើតយន្តការស្វែងរក ជ្រើសរើស និងបណ្តុះបណ្តាលកីឡាករ-កីឡាការិនីវ័យក្មេងប្រកបដោយស្តង់ដារបច្ចេកទេស និងវិទ្យាសាស្រ្តកីឡា សំដៅធានាឲ្យនូវ “រលកបន្តវេន» ដ៏ រឹងមាំ និងមានសក្តានុពលខ្ពស់សម្រាប់ជាតិ។

លោក ដួង មាសចំរើន បានបន្ថែមថា ទី៣. ប្តេជ្ញាលើកកម្ពស់សមត្ថភាពរដ្ឋបាល បច្ចេកទេស និងធនធានមនុស្ស៖ យើងខ្ញុំនឹងខិតខំប ណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកតាមបណ្តាក្លឹប/ខេត្ត ឱ្យមាន សមត្ថភាពគ្រប់គ្រាន់ស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យ អត្តពលិក និងការងាររដ្ឋបាលឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ ទី៤. ប្តេជ្ញាបង្កើនសិទ្ធិផលបច្ចេកទេសលើឆាកអន្តរជាតិ៖ យើងខ្ញុំនឹងខិតខំកែលម្អកម្មវិធីហ្វឹក ហាត់ បង្កើតឱកាសប្រកួតប្រជែងឱ្យបានច្រើន និងស្វែងរកដៃគូសហការឧបត្ថម្ភនានា ដើម្បីធ្វើ យ៉ាងណាឱ្យសិទ្ធិផលបច្ចេកទេស របស់អត្តពលិកយើង ទទួលបានលទ្ធផលកាន់តែល្អប្រសើរ ឡើង ក្នុងការប្រកួតកម្រិតតំបន់ ពិភពលោក និងជាពិសេសព្រឹត្តិការណ៍កីឡាអូឡាំពិកខាងមុខ។

ចំណែកទី៥. ប្តេជ្ញាធ្វើការងារដោយភាពស្មោះត្រង់ តម្លាភាព និងលះបង់ខ្ពស់៖ យើងខ្ញុំទាំងអស់គ្នាសូម សន្យាថា នឹងប្រើប្រាស់រាល់ធនធាន ថវិកា និងឱកាសទាំងឡាយ ប្រកបដោយតម្លាភាព គណនេយ្យភាព និងចំគោលដៅ ដើម្បីផលប្រយោជន៍រួមរបស់កីឡាករ កីឡាការិនី និងដើម្បីបុព្វ ហេតុកិត្តិយស និងមុខមាត់នៃព្រះរាជាណាចក្រកម្ពុជា។

Most Popular

To Top