កីឡា

Isak ស៊ុត ២គ្រាប់ដើមប្រកួត ជួយ Liverpool ឈ្នះ Ipswich 2-0 ទទួលបានជ័យជម្នះដំបូង ក្រោមការដឹកនាំរបស់ Andoni Iraola

Liverpool ទទួលបានជ័យជម្នះជាលើកដំបូងនៅក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Andoni Iraola បន្ទាប់ពីខ្សែប្រយុទ្ធ Alexander Isak រកបាន ២ គ្រាប់យ៉ាងរហ័ស យកឈ្នះលើក្រុម Ipswich Town ក្នុងលទ្ធផល 2-0 នៅកីឡដ្ឋាន Portman Road។

នេះបើយោងតាមការចេញផ្សាយ GAOLនៅថ្ងៃទី ៥ ខែកញ្ញា​ ឆ្នាំ២០២៥ នេះថា ខ្សែប្រយុទ្ធស៊ុយអែត Alexander Isak រកបានគ្រាប់បាល់ ២ គ្រាប់ជាប់ៗគ្នានៅនាទីទី ៦ និងនាទីទី ៩ បន្ទាប់ពី Liverpool បានស្មើ ២ ប្រកួតដើមរដូវកាលទល់នឹង Newcastle United និង Nottingham Forest។ ទម្រង់លេងលេចធ្លោរបស់ កីឡាករ Cody Gakpo ដែលបន្តនៅ Anfield ក្រោយផុតទីផ្សារដោះដូរ គឺជាអ្នកបញ្ជូនបាល់ (Assist) យ៉ាងល្អស្អាតទាំង ២ គ្រាប់ឱ្យ Isak ស៊ុតបញ្ចូលទី។

Isak ស្ទើរតែធ្វើបាន Hat-trick នៅវគ្គទីមួយទៅហើយ ប៉ុន្តែត្រូវអាជ្ញាកណ្តាលចាប់អាត់ (Offside)។ នៅវគ្គទីពីរ កីឡាករថ្មី Bradley Barcola ដែលទើបផ្លាស់មកពី Paris Saint-Germain បានចូលលេងប្រកួតដំបូងរបស់ខ្លួនក្នុង Premier League ដោយផ្លាស់ប្តូរចូលជំនួស Isak នៅនាទីទី ៦៤។

ជ័យជម្នះនេះបានឱ្យ Liverpool ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ៥ ក្នុងតារាង ដោយមាន ៥ ពិន្ទុ ខណៈដែល Ipswich Town ស្ថិតនៅលេខ ១៣ មាន ៣ ពិន្ទុ។

ប្រែសម្រួលដោយ៖ គីរី

Most Popular

To Top